ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៨០គ្រួសារ ក្នុងស្រុកក្រឡាញ់ទទួលអំណោយកាកបាទក្រហមកម្ពុជា

ខេត្តសៀមរាប៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ចំនួន ២៨០គ្រួសារ មកពី៥ឃុំ ស្មើ៣៤ភូមិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណសាលាឃុំ ចន្លាស់ដៃ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយបានផ្ដល់ជូន១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មុង ភួយ សារុង ក្រមា មី ត្រីខយួរ ទឹកត្រី និងថវិកាចំនួន ៥ម៉ឺនរៀល ។

ឯកឧត្តម ទៀ សីហា បាននាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែរសម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម ទៀ សីហា បានសំណូមពរ និងផ្តាំផ្ញើ ឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនីឲ្យបានខ្ពស់ សត្វអសិរពិស និង កុមានការធ្វេប្រហែសចំពោះកូនចៅតូចៗ ព្រោះនេះជារដូវវស្សា ដែលកំពុងជួបជំនន់ទឹកភ្លៀង កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើងក្នុងក្រុមគ្រួសារ និងប្រុងប្រយ័ត្នចំពោះជម្ងឺឆ្លងផ្សេងៗ ។

តាមការបញ្ជាក់របស់លោក សុខ ណារ៉េត អភិបាលស្តីទីស្រុកក្រឡាញ់ បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាហូរហែ និងជំនន់ទឹកភ្លៀង ដែលហូរស្រុងធ្លាក់មកពីស្រុកស្រីស្នំនិងស្រុកវ៉ារិន ហូរធ្លាក់មកក្នុងភូមិសាស្រ្តស្រុកយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានថ្ងៃមកនេះ បានបណ្តោយឲ្យទឹកស្ទឹងពោពេញប្រៀបហូរចេញមកក្រៅ បណ្តាលលិចដំណាំស្រូវ ដំណាំរួមផ្សំ លិចក្រោមផ្ទះ លិចបរិវេណទីធ្លាផ្សេងៗ លិចផ្លូវ លិចសាលារៀន មន្ទីរពេទ្យ អគារដ្ឋបាលសាធារណៈ តាមបណ្តាភូមិ-ឃុំ ក្នុងស្រុកក្រឡាញ់ បានធ្វើឲ្យប៉ះពាល់ឃុំចំនួន១០ឃុំ ស្មើនិង ៥៨ភូមិ ប្រជាពលរដ្ឋរងគ្រោះមានចំនួន១ពាន់,៨៩៧គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះខ្លាំង ៧៦១គ្រួសារ និងកម្រិតស្រាលចំនួន១ពាន់៨០៧ ខ្នងផ្ទះ សាលារៀនចំនួន១៨កន្លែង លិចបរិវេណវត្តចំនួន ០៤វត្ត អាគាររដ្ឋបាលស្រុក-ឃុំ ចំនួន ០៦កន្លែង និង មន្ទីរពេទ្យបង្អែកស្រុក ចំនួន ០១កន្លែង ប្រឡាយ ០៤ខែ្ស និង ដំណាំស្រូវចំនួន ៦ពាន់៥៥៥ហិកតា ដំណាំរួមផ្សំ ២៥០ហិតា ផ្លូវជាតិ ៦៨ប្រវែង ១ពាន់៥០០ម៉ែត្រ ផ្លូវលំក្នុងភូមិប្រវែង ២៩ពាន់៩២៦ម៉ែត្រ។ មកដល់ពេលនេះកម្រិតទឹកតាមបណ្ដាឃុំ បានស្រកចុះបណ្ដើរៗហើយផងដែរ ៕ ម៉ី សុខារិទ្ធ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner