ព្រះមហាក្សត្រនិងសម្តេចម៉ែយាងនិវត្តន៍មកមាតុប្រទេស (Video Inside)

ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែបានយាង មកមាតុប្រទេសវិញហើយនារសៀលថ្ងៃ ព្រហស្បតិ៍ទី២៩កញ្ញានេះ ក្រោយពិនិត្យព្រះរាជសុខភាពជាង១ខែនៅក្នុងប្រទេសចិន។ ព្រះរាជដំណើរយាងត្រឡប់មកវិញរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅវេលាម៉ោង ៤រសៀលថ្ងៃព្រហស្បតិ៍នេះ បានអញ្ជើញទទួលពីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្តេច អគ្គមហាពញ្ញាហេងសំរិន, សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន, សម្ដេចក្រឡាហោម ស ខេង មន្ត្រី អ្នកមុខអ្នកការ និងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត។

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុង ប៉េកាំងប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ ដំណើរឆ្នាំ២០២២នេះគឺជាព្រះរាជដំណើរពិនិត្យសុខភាពលើកទី២ របស់ព្រះ អង្គហើយ ខណៈលើកទី១ មានរយៈពេលជាង១ខែដូចគ្នា កាលពីខែមីនា-មេសា ឆ្នាំ២០២២។

ads banner