ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ច

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធានាថាទទួលបានភាពជោគជ័យទាំងអស់សម្រាប់រាល់ការងារ ផែនការ ក៏ដូចជាដើមទុនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផែនការសកម្មភាពរបស់អ្នកទទួលបានការគាំទ្រច្រើន ដែលនេះជាចំណុចល្អសម្រាប់ឲ្យអ្នកឆក់ឳកាសសម្រាប់ស្ថេរភាពអាជីពយូរអង្វែង។ ដោយឡែក ប្រការគួរជៀសវាង គឺការដើរចោលការងារ ឬមើលស្រាលស្ថានការណ៍នានាដែលអាចនឹងកើតឡើងនៅក្នុងពេលនេះ។ ដោយឡែក សូមធ្វើទំនាក់ទំនង ឬចូលអោយកាន់តែកៀកនឹងថ្នាក់លើ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី។ ប៉ុន្តែសូមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ ក្នុងនោះសូមព្យាយាមធ្វើការទំនាក់ទំនងជាមួយថ្នាក់លើ ពីព្រោះលោកអ្នកហាក់កំពុងឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ និងការកត់សម្គាល់នៅក្នុងកន្លែងការងារ។ សម្រាប់អាជីវករ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាពាក្យសំដី តែខំប្រឹងអនុវត្តផែនការជានិច្ច។ ក្នុងនោះ នៅក្នុងពេលនេះអ្នកអាចធ្វើការ ផ្លាស់ប្តូរស្ថានភាពការងារ ឬទីកន្លែងការងារទៅតាមបំណងប្រាថ្នា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមការពារស្ថានភាពប្រែប្រួលក្នុងពេលឲ្យបាន ពីព្រោះអ្នកអាចនឹងបញ្ចប់ការងារ ឬអាជីវកម្មជាមួយនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ ចិត្តរបស់អ្នកក៏មានភាពប្រែប្រួលច្រើន ដែលអាចឲ្យអ្នកងាយទទួលឥទ្ធិពលពីខាងក្រៅ ប៉ុន្តែក៏អាចនឹងទទួលបានពត៌មានច្រើនផងដែរ។ ក្នុងពេលស្របគ្នានេះ សូមមាន ចិត្តក្លាហាន ហើយរហ័សរហួនក្នុងការឆក់ឳកាសសម្រាប់កិច្ចការងាររបស់អ្នក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកជំនួយពីមនុស្សជាន់ខ្ពស់ ឬថ្នាក់លើនោះទេ។ ផ្ទុយទៅវិញ អ្នកអាចដោះស្រាយរាល់ការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ដោយឡែក លោកអ្នកមានអំណោយផលសម្រាប់ការប្រើប្រាស់បទពិសោធន៍ គំនិត ព្រមទាំងធនធានដើម្បីសម្រេចការងារដែលអ្នកដាក់ចេញ។ លើសពីនេះ ប្រសិនបើអ្នកចង់ដោះស្រាយ គឺរាល់បញ្ហានានាពីមុនអាចនឹងដោះស្រាយបានដោយងាយស្រួល។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលវេលាដែលត្រឹមត្រូវ ប្រសិនបើអ្នកចង់ធ្វើដំណើរផ្សងពេ្រងទៅលើកិច្ចការអ្វីមួយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការទំនាក់ទំនង ចរចា ឬពិភាក្សាកិច្ចការងារតូចធំទាំងឡាយប្រកបដោយភាពជោគជ័យ។ លោកអ្នកអាចនឹងទទួលបានដំណឹងនៃការចាកចេញសម្រាប់ការងារដែលអ្នកកំពុងអនុវត្ត ដូច្នេះសូមរៀបចំទុកជាស្រេច។ ដោយឡែក លោកអ្នកអាចមិនមានពេលវេលាច្រើនប៉ុន្មាននោះទេ ដូច្នេះការគ្រប់គ្រងការងារអាទិភាពមានសារសំខាន់ខ្លាំងណាស់នាពេលនេះ។ ដោយឡែក ថ្ងៃនេះ មិនគួរមានការពាក់ព័ន្ធនឹងការខ្ចីបុលនោះទេ ពីព្រោះលោកអ្នកនឹងអាចមានការខាតបង់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពអាជីពរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ សូមចំណាយពេលរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទៅមុខទៀត។ ហើយការខំប្រឹងប្រែងបញ្ចប់ការងារឲ្យរួចរាល់គឺមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការស្នាក់នៅយូរពេកក្នុងការិយាល័យក៏មិនមែនជាជម្រើសដ៏ល្អរបស់អ្នកដែរ។ ក្នុងពេលស្របគ្នានេះ សូម មានចិត្តអន់ធ្មត់ ហើយរក្សាភាពស្ងៀមស្ងាត់ក្នុងការអនុវត្តការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានលទ្ធផលដែលខ្លួនរំពឹងទុកណាស់។ ភាពស្មុគ្រស្មាញកើតឡើងពីមជ្ឈដ្ឋានខាងក្រៅ ហើយប្រសិនបើអ្នកមិនព្យាយាមទប់ស្កាត់ទេ លោកអ្នកអាចនឹងពិបាកដោះស្រាយ ឬរកច្រកផ្លូវសមស្របមួយខ្លាំងណាស់។ អ្នកគួរសុំជំនួយជាប្រញាប់ប្រសិនបើអ្នកមិនច្បាស់លើកិច្ចការអ្វីមួយ ហើយការសម្រេចចិត្តដោយប្រថុយប្រថាននឹងធ្វើឲ្យអ្នកខាតបង់។ លើសពីនេះ លោកអ្នក មិនអាចជ្រើសរើសការងារច្រើនមកបំពេញក្នុងពេលតែមួយនោះទេ ពីព្រោះកំហុសនឹងធ្វើ អោយអ្នកមានការលំបាកយ៉ាងខ្លាំង។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាកលើស្ថានភាពការងារ។ ក្នុងនោះដែរ រាល់ការរំពឹងទុកនានានឹងធានាថាទទួលបានជោគជ័យយ៉ាងពិតប្រាកដណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភពេកនោះទេ។ ប៉ុន្តែប្រការចាំបាច់ដែលអ្នកគួរយកចិត្តទុកដាក់គឺទាក់ទងនឹងការសម្រេចចិត្ត សូមព្យាយាមគិតគូរឲ្យបានម៉ត់ចត់ ហើយជៀសវាងភាពប្រញាប់ប្រញាល។ ក្រៅពីនេះ ថ្ងៃនេះជាពេល វេលាល្អប្រសិនបើអ្នកនឹងធ្វើដំណើរផ្សងព្រេង ឬសាកល្បងលើការងារថ្មី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើប្រភពពត៌មាននានាបន្ថែម ពីព្រោះលោកអ្នកទំនងជាត្រូវមានបញ្ហាទាក់ទងនឹងការសម្រេច ឬផ្តល់គំនិតជាផ្លូវការ ឬការបាត់បង់ពត៌មានសំខាន់ ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងការងារ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកអាចមានលទ្ធភាពចាប់អារម្មណ៍លើអ្វីៗគ្រប់យ៉ាង ដែលកើតឡើងនៅជុំវិញ និងរកវិធីយ៉ាងស្រួលដោះស្រាយ ឬសម្របខ្លួនបានត្រឹមត្រូវ។  ក្រៅពីនេះ សូមមានការជឿជាក់លើខ្លួនឯងអោយបានច្រើនបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះផលរំខានចំពោះកិច្ចការងារ និងអាជីវកម្មអាចនឹងកើតឡើងច្រើន ជាពិសេសទាក់ទាក់នឹងការធ្វើទំនាក់ទំនងជាមួយមនុស្សរួមការងារ។ វានឹងប្រសើរជាងមុន ប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការងារខ្លះ។ ក្នុងនោះដែរ ត្រូវចងចាំថាអ្នកគួរតែខិតខំបំពេញការងារ និងបញ្ចប់ការងារដែលស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្លួនឲ្យអស់។ កុំចូលខ្លួនទៅពាក់ព័ន្ធនឹងការងាររបស់អ្នកដទៃ ក្នុងនោះសូមចាក ចេញពីការប្រជុំពិភាក្សាដែលមិនចាំបាច់ ពីព្រោះអ្នកនឹងអាចជួបនូវឧបសគ្គច្រើនក្នុងទំនាក់ ទំនង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយនឹងអាចដំណើរការទៅរលូន។ លោកអ្នកមិនចាំបាច់ត្រូវបារម្ភអ្វីឡើយ ពីព្រោះមានមនុសផ្ទុយភេទ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នករងចាំជួយទម្រុងបម្រុង។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចទទួលបានការតម្លើងឋានៈ និងកំរិតហិរញ្ញវត្ថុទៀតផង។ ប៉ុន្តែសូមលោកអ្នករក្សាការគិតរបស់ខ្លួនឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបានជាដរាប ការទទួលយកពាក្យសំដីរបស់មនុស្សជុំវិញខ្លួនច្រើនពេកនឹងអាចរំខានចិត្តរបស់អ្នកខ្លាំង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអាជីពការងារ និងផលចំណេញក្នុងផ្នែកអាជីវកម្មមានសភាពធម្មតា។  សូមលោកអ្នករក្សាកំលាំងកាយចិត្ត និងមិនត្រូវបោះបង់ការប្រកួតប្រជែងនានាឡើយ ទោះក្នុងកាលទេសណាក៏ដោយ។ ក្នុងនោះដែរ​ សូមកុំចូលរួមក្នុងការនិយាយពីនេះពីនោះ ឬចូលខ្លួនក្នុងសភាពស្រមើស្រមៃរបស់ខ្លួនឯង ក៏ដូចជារបស់អ្នកដទៃក្តី។ ចំពោះ ការងារទាំងឡាយណាដែលគ្មានគម្រោងសូមកុំចូលខ្លួនទៅពាក់ព័ន្ធ។ ក្នុងនោះ លោកអ្នក នៅតែមានលទ្ធភាពគ្រប់គ្រាន់ដើម្បីស្នើសុំជំនួយ។

ចំណាំៈ

ឆ្នាំទាំង៣ ជូត រោង មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុត សម្រាប់ការចាប់ផ្តើមអាជីវកម្ម។ ផលចំណេញនឹងកើតឡើងច្រើន ហើយក៏មានស្ថេរភាព បំផុតផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner