ឯកឧត្តម សរ សិទ្ធិ ជួបសំណេះសំណាលជាមួយត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣

ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ និងគ្រូបង្វឹក នៃសមាគមកីឡា ចំណុះឲ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលនឹងត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ The 3rd National Games 2022 នាចុងឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក មន្ត្រី និងកីឡាករ កីឡាការិនីតាមប្រភេទកីឡានីមួយៗ ដែលបាន និងកំពុងត្រៀមខ្លួន ចូលរួមប្រកួតប្រជែងយកមេដាយ ពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញដល់កីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កើនការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយជូនជាតិមាតុភូមិ និងស្ថាប័នរបស់ខ្លួន ទាំងក្នុងនិងក្រៅប្រទេស។

បន្ថែមលើសនេះ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវដាច់ខាត ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងរក្សាឱ្យបាននូវសាមគ្គីភាព វិន័យ គុណធម៌ និងក្រមសីលធម៌ ក្នុងស្មារតីរួបរួមជាគ្រួសារកីឡា របស់ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ពិធីសំណេះសំណាលនេះ មានថ្នាក់ដឹកនាំ ប្រតិភូ និងគ្រូបង្វឹក ចូលរួមសរុបចំនួន៧៧រូប មកពី៣៧ សមាគមកីឡា ចំណុះឱ្យក្រសួងមហាផ្ទៃ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner