ប្រមុខអ.ស.ប៖ ការបញ្ចូលទឹកដីអ៊ុយក្រែនជារបស់រុស្ស៊ី នឹងបង្កើន គ្រោះថ្នាក់សម្រាប់សន្តិភាពក្នុងតំបន់

វ៉ាស៊ីនតោន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដធឺរែស នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា បានថ្លែងថា ប្រសិនបើប្រទេសរុស្ស៊ីឆ្ពោះទៅមុខជាមួយនឹងផែនការរបស់ខ្លួន ក្នុង ការបញ្ចូលតំបន់ចំនួនបួនរបស់អ៊ុយក្រែន នោះវានឹងបង្ហាញពី “ការកើន ឡើងដ៏គ្រោះថ្នាក់” ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការរំពឹង ទុកសម្រាប់សន្តិភាពនៅក្នុងតំបន់។

លោក ហ្គូដធឺរែស បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តណា មួយដើម្បីបន្តការបញ្ចូលតំបន់ដូណេត, លូហាន់, ខឺសុន និង ហ្សាប៉ូរីស ហ្ស៊ីយ៉ា របស់ប្រទេសអ៊ុយក្រែន នឹងមិនមានតម្លៃផ្លូវ ច្បាប់ ទេ ហើយសមនឹងទទួលបានការថ្កោលទោស។

ទាក់ទងនឹងស្ថានភាពនៅជុំវិញអ៊ុយក្រែននេះដែរ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងខ្ជាប់ខ្ជួននូវវិធីសាស្រ្ត ជ្រើសរើសដូចគ្នាទៅនឹងបណ្តាប្រទេសនៃក្រុមលោកខាងលិច ដោយដាក់ខ្លួនគាត់ផ្ទាល់នៅក្នុងជួរជាមួយពួកគេ” ។

លោក ហ្គូដធឺរែស បន្តថា ប្រជាមតិត្រូវបានធ្វើឡើងនៅតំបន់ស្ថិត ក្រោមការកាន់កាប់របស់រុស្ស៊ី និងនៅខាងក្រៅក្របខ័ណ្ឌច្បាប់ និងរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន ហើយថា ការសម្រេចចិត្តណាមួយ របស់រុស្ស៊ីក្នុងការឆ្ពោះទៅមុខ នឹងធ្វើឱ្យប៉ះពាល់ដល់ការរំពឹង ទុក សម្រាប់ សន្តិភាពបន្ថែមទៀត។

លោកថា វានឹងអូសបន្លាយផលប៉ះពាល់យ៉ាងខ្លាំងទៅលើ សេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងរារាំងសមត្ថភាពរបស់យើង ក្នុងការផ្តល់ជំនួយសង្គ្រោះអាយុជីវិត នៅទូទាំងប្រទេសអ៊ុយក្រែន និងលើសពីនេះទៀត។

ទន្ទឹមគ្នា បេសកកម្មរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចោទ ប្រកាន់គាត់ថា បានបំពានធម្មនុញ្ញអង្គការសហប្រជាជាតិជាមួយ នឹងសុន្ទរកថារបស់គាត់។ បេសកកម្មរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថាយើងសោកស្តាយដែលបានឮសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ៕
ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner