នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូចូលបង្គំគាល់ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម

ភ្នំពេញ ៖ ក្នុងឱកាសស្នាក់នៅ និងបំពេញទស្សនកិច្ចនៅព្រុយណេ ដារូសាឡឹម នាថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំ គណៈប្រតិភូចូលបង្គំគាល់ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល ប៊ុលគៀ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូសាឡឹម នៅ ព្រះបរមរាជវាំង អ៊ីស្តាណានូរ៉ូលអ៊ីម៉ាន់ ។

ប្រភពពីមន្រ្តីក្រុមការងារបានឱ្យដឹងថា នាឱកាសនោះ នាយឧត្តម សេនីយ៍ វង្ស ពិសេន បានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ ព្រយយណេដារូសាឡឹម ដែលបានរាជានុញ្ញាតឱ្យគណៈប្រតិភូកង យោធពលខេមរភូមិន្ទ បានចូលបង្គំគាល់សម្តែងការគួរសម និង បំពេញ ទស្សនកិច្ច។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទូលថ្វាយពីជំនួបទ្វេភាគីជាមួយ មេបញ្ជាការកងទ័ពភូមិន្ទ និងអនុរដ្ឋមន្ត្រីការពារជាតិព្រុយណេ ដោយ ទទួលបានលទ្ធផលល្អប្រសើរ លើការបង្កើនកិច្ចសហប្រតិបត្តិការ រវាង កងទ័ព ប្រទេសទាំងពីរ។

ជាមួយនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាននាំនូវការ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះចៅ ស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូយសាឡឹម។

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល ប៊ុលគៀ បានសព្វព្រះរាជ ហឬទ័យ រីករាយ ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ គណៈប្រតិភូ ជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ នៅលើទឹកដីនៃប្រទេសព្រុយ ណេដារូសាឡឹម។

ព្រះចៅស៊ុលតង់ បានមានបន្ទូលគាំទ្រ និងជំរុញដល់ការពង្រឹងកិច្ច សហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ព្រុយណេឱ្យ កាន់តែរីកចម្រើនថែមទៀត។

ព្រះអង្គបានផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយព្រះអង្គចាត់ទុកសម្ដេចតេជោ ជាបងប្អូន និងជាមិត្តដ៏ល្អ តែងតែជួបគ្នារាល់កិច្ចប្រជុំ៕
ដោយ៖ សេឌី លីដា

ឈុន លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយ​ជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន
ads banner
ads banner
ads banner