ការតវ៉ារបស់ប្រទេសអ៊ីរ៉ង់ជុំវិញការស្លាប់របស់នារីវ័យក្មេងនៅតែបន្ត ដោយមានការលើកឡើងថា មនុស្ស ៨៣នាក់ត្រូវបានសម្លាប់

យ៉ាងហោចណាស់មនុស្ស ៨៣នាក់ត្រូវបានសម្លាប់ អំឡុងបាតុកម្ម នៅប្រទេសអ៊ីរ៉ង់ រយៈពេលជិត២សប្តាហ៍មកនេះ ដោយគិតត្រឹមថ្ងៃទី២៩ កញ្ញា។

ក្រុមសិទ្ធិមនុស្សអ៉ីរ៉ង់ដែលមានមូលដ្ឋានក្នុងប្រទេសន័រវេស បានឲ្យដឹងតាមរយៈបណ្តាញ Twitter យ៉ាងដូច្នេះថា «យ៉ាងហោចណាស់មនុស្សចំនួន៨៣នាក់ រួមទាំងកុមារត្រូវបានសម្លាប់»។
ប៉ុន្តែទូរទស្សន៍រដ្ឋអ៉ឺរ៉ង់បានផ្សព្វផ្សាយថា នគរបាលបានចាប់ខ្លួនអ្នកធ្វើកុប្បកម្មមួយចំនួន ដោយមិនបានផ្តល់តួលេខច្បាស់លាស់ឡើយ។

ប្រធានាធិបតីអ៉ីរ៉ង Ebrahim Raisi បានចោទប្រកាន់ថា ភាពចលាចលក្នុងប្រទេសរបស់លោក កើតឡើងដោយការជំរុញរបស់ មហាអំណាចលោកខាងលិច ជាការជំរុញចាប់តាំងពីបដិវត្តន៍អ៉ីស្លាម នៅឆ្នាំ១៩៧៩មកម្ល៉េះ។

យ៉ាងណាក៏ដោយ ការបាតុកម្មតវ៉ានេះបានកើតមានឡើង ក្រោយពេលមានការស្លាប់ស្ត្រីម្នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងខែកញ្ញានេះ។ នគរបាលថា លោកស្រី Mahsa Amini វ័យ២២ឆ្នាំ ជនជាតិឃឺដ ត្រូវបានចាប់ខ្លួនពីបទ «ស្លៀកពាក់មិនសមរម្យ» ដែលអនុវត្តការរឹតបន្តឹចំពោះការស្លៀកពាក់ដ៏តឹងរ៉ឹងចំពោះស្រ្តី។ ក្រោយមកគេដឹងថាលោកស្រីបានស្លាប់ក្នុងមន្ទីរឃុំឃាំង៕ ប្រភពពី Reuters , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner