សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនទាន “ការនាំចេញ នៅនឹង កន្លែង” តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ

សៀមរាប៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលទើបទៅតាំងទីលំនៅ ថ្មីនៅ ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបក៏ដូច សារជាទៅកាន់ទីកន្លែងផ្សេងទៀត កាលពីព្រឹកថ្ងៃទី១ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកទឹកចិត្តផង និង ជំរុញផងឱ្យប្រជាពលរដ្ឋនៅទីនោះធ្វើការដាំដុះចិញ្ចឹម សត្វ សម្រាប់ បម្រើឱ្យវិស័យទេសចរណ៍ដោយ សម្តេចបានបញ្ជាក់ ថា នេះគឺជា”ទស្សនទាននាំចេញនៅនឹងកន្លែង”ជំរុញសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលនេះទេសចរ កំពុងតែរើបៗឡើងវិញ។បន្តិចទៀតប្រទេសចិននឹងកាត់បន្ថយឬ បញ្ឈប់ ការ គោលនយោបាយសូន្យកូវីដ។ពេលនោះភ្ញៀវចិនក្នុង
ចំនួនច្រើននឹងធ្វើដំណើរមកកាន់ខេត្តសៀមរាប។សម្តេចតេជោ បន្តថាខេត្តសៀមរាបមានអាកាសយានយន្តហោះ អន្តរជាតិថ្មី ដែល អាកាសយានដ្ឋានមុននេះអាចចុះបានតែយន្តហោះខ្នាតតូចឥឡូវ យើងមានព្រលានយន្តហោះថ្មីដែលអាចចុះយន្តហោះខ្នាតយក្សបានធុនណាក៏អាចចុះបានពេលនោះហើយយន្តហោះប្រភេទណាក៏អាចចុះចតបាន។ពេលនោះភ្ញៀវទេសចរនឹងសម្រុកមកខេត្ត។

សម្តេចតេជោបន្តទៀតថា ជួនពេលថ្ងៃណាមួយគេ(ទេសចរ) មក លេងនៅរុនតាឯកដែលជាកន្លែងអភិវឌ្ឍន៍ថ្មី។

ឈរលើទឡ្ហីករណ៍ទាំងនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយហេតុយើងត្រូវតែធ្វើការដាំដុះ ធ្វើការចិញ្ចឹមសត្វ។យើងធ្វើវិធី ហ្នឹង ដើម្បីធ្វើយ៉ាងណាទាញទេសចរ,បង្កើតការងារ,បង្កើតប្រាក់ ចំណូល។ ការដាំដុះ ការចិញ្ចឹមសត្វរបស់យើងបម្រើឱ្យវិស័យ ទេសចរណ៍ ដែល”ខ្ញុំប្រើទស្សនទានថានាំចេញនៅនឹង កន្លែង។មិនបាច់នាំចេញទៅក្រៅប្រទេសទើបហៅថានាំចេញទេ!។យើង ដាំដុះ ,យើងចិញ្ចឹមសត្វ នាំចូលសណ្ឋាគារឱ្យភ្ញៀវបរទេស បរិភោគ ចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែងដើម្បីជំរុញ សេដ្ឋកិច្ច កម្ពុជា។

អ្នកសេដ្ឋកិច្ចនៅកម្ពុជាមួយរូបបានសាទរចំពោះប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន ដោយចាត់ទុកថា ទស្សនទានៃការនាំចេញនៅ នឹងកន្លែងរបស់សម្តេចតេជោគឺដើម្បីភាពឯករាជ្យនិងម្ចាស់ការលើច្រវាក់ផលិតកម្ម ស្បៀងអាហាររបស់ខ្លួន ដើម្បីឈានទៅរកឯករាជ្យ សេដ្ឋកិច្ច ផ្ទៃក្នុង ។

នយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ទទួលបានសន្តិភាពនិងស្ថិរភាព។ នយោបាយដែលនាំឱ្យមានការរីក ចម្រើនស្ទើរតែគ្រប់វិស័យហើយបានធ្វើឱ្យបរទេសកត់សម្គាល់កម្ពុជាថាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចល្អជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

អ្នកសេដ្ឋកិច្ចបានជំរុញថា ប្រជាកសិករកម្ពុជាគួរពង្រឹងការប្រកប កសិកម្ម ដាំដំណាំនិងចិញ្ចឹមសត្វឱ្យ បានប្រសើរឡើងព្រោះវាមិន ត្រឹមតែអាចជួយដល់សន្ដិសុខស្បៀងសំរាប់ផ្គត់ផ្គង់ដល់តម្រូវការរស់នៅរបស់គ្រួសារជួយថែរក្សាសុខភាពនិងអនាម័យដល់កូនចៅហើយក៏អាចធានានូវការរីកចម្រើននៃសេដ្ឋកិច្ចគ្រួសារដែរ។

វិស័យទេសចរណ៍ជាសេដ្ឋកិច្ចបៃតងកម្ពុជាកំពុងមានសន្ទុះឡើងវិញជាបណ្ដើរៗ។ក្រៅពីផ្គត់ផ្គង់តម្រូវការ ផ្ទាល់ខ្លួនសព្វគ្រប់ ពលរដ្ឋតាម មូលដ្ឋានក៏អាចបែងចែកមួយផ្នែកនូវផលិតផលកសិកម្មនិងសត្វ ចិញ្ចឹមរបស់ខ្លួនសម្រាប់នាំចេញទៅតាមសណ្ឋាគារឬអាចដាក់លក់នៅតាមតំបន់ទេសចរណ៍នានា ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវ ទេសចរក្នុងស្រុកផងដែរ ដោយនេះស្របទៅតាមទស្សនទាន “នាំចេញនៅនឹងកន្លែង”។

អ្នកសេដ្ឋកិច្ចបានបញ្ជាក់ថាតម្រូវការរបស់ភ្ញៀវទេសចរនឹងជួយបង្កើតការងារហើយជំរុញដល់ការដាំដុះ ដំណាំផ្សេងៗនិងការចិញ្ចឹមសត្វ នៅតាម មូលដ្ឋានឱ្យកាន់តែខ្លាំងក្លាឡើង។សេដ្ឋកិច្ចគ្រួសារកម្ពុជា នឹងកាន់តែរីកចម្រើនតាមរយៈការរក្សាបាននូវភាពម្ចាស់ការលើច្រវាក់ផលិតកម្មស្បៀងអាហាររបស់ខ្លួន ហើយឈានទៅភាពឯករាជ្យ នៃសេដ្ឋកិច្ចផ្ទៃក្នុងប្រទេស។

គួរកត់សម្គាល់ដែរថាតាមរយៈការគាំទ្រនិងជួយជ្រោមជ្រែងពីក្រសួងបរិស្ថានបងប្អូនប្រជាសហគមន៍នៅក្នុងតំបន់ការពារបាននិងកំពុងលើកស្ទួយជីវភាពខ្លួនឯងតាមរយៈការចិញ្ចឹមសត្វ។នេះបានសេចក្តី ថាបងប្អូនបានឆ្លើយតបទៅនឹងបំណងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែល សម្តេចលោកមានប្រសាសន៍ថា «នាំចេញនៅនឹងកន្លែងមិនចាំបាច់នាំចេញទៅក្រៅប្រទេសបាន ហៅ ថា នាំចេញទេ។» យើងដាំដុះ យើងចិញ្ចឹមសត្វ នាំចូលសណ្ឋាគារឱ្យ ភ្ញៀវបរទេសបរិភោគ ចាត់ទុកថាជានាំចេញនៅនឹងកន្លែង ដើម្បីជំរុញ សេដ្ឋកិច្ចនៅកម្ពុជា៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner