ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពអាជីពរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ សូមចំណាយពេលរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទៅមុខទៀត។ ហើយការខំប្រឹងប្រែងបញ្ចប់ការងារឲ្យរួចរាល់គឺមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការស្នាក់នៅយូរពេកក្នុងការិយាល័យក៏មិនមែនជាជម្រើសដ៏ល្អរបស់អ្នកដែរ។ ក្រៅពីនេះ លោកអ្នកអាចធ្វើ ដំណើរផ្សងពេ្រងសម្រាប់អាជីពបាន ពីព្រោះឳកាសនៅពេលនេះកំពុងកើនឡើង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាកលើស្ថានភាពការងារ។ ក្នុងនោះដែរ រាល់ការរំពឹងទុកនានានឹងធានាថាទទួលបានជោគជ័យយ៉ាងពិតប្រាកដណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភពេកនោះទេ។ ប៉ុន្តែប្រការចាំបាច់ដែលអ្នកគួរយកចិត្តទុកដាក់គឺទាក់ទងនឹងការសម្រេចចិត្ត សូមព្យាយាមគិតគូរឲ្យបានម៉ត់ចត់។ លើសពីនេះ សូមលោកអ្នកទទួលខុសត្រូវអោយបានល្អបំផុត បើ ទោះបីជាការងារនោះតូចតាចយ៉ាងណាក្តី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើប្រភពពត៌មាននានាបន្ថែម ពីព្រោះលោកអ្នកទំនងជាត្រូវមានបញ្ហាទាក់ទងនឹងការសម្រេច ឬផ្តល់គំនិតជាផ្លូវការ ឬការបាត់បង់ពត៌មានសំខាន់ ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងការងារ។ ទន្ទឹម នឹងនេះលោកអ្នកអាចស្វែងយល់ពីស្ថានភាពដែលនៅជុំវិញខ្លួនបានយ៉ាងប្រសើរ មិនត្រឹម តែប៉ុណ្ណោះអ្នកមានលទ្ធភាពដោះស្រាយបញ្ហានោះដោយសន្តិវិធីផងដែរ។ ប្រការចាំបាច់ ដែលអ្នកត្រូវប្រយ័ត្នគឺការសម្រេចចិត្តដោយប្រើអារម្មណ៍។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។​  លោកអ្នកអាច​ចាប់ផ្តើមកិច្ចការថ្មី ការបោះទុន​ ក៏ដូចជាការផ្លាស់ប្តូរការងារផងដែរ។ ក្នុងនោះលោកអ្នកមានមនុស្សជាច្រើនជួយយកអាសារ​ និងជឿជាក់លើការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ ដោយឡែក អាស្រ័យដោយពេលវេលាមិនសូវមានពេញលេញ សូមព្យាយាមចាប់ផ្តើមការងារឲ្យបានរួសរាន់។ ព្យាយាមបញ្ចប់ការងារដែលស្ថិត ក្រោមការទទួលខុសត្រូវអោយបានរួចរាល់ និងប្រយ័ត្នក្នុងករណីឯកជនរបស់អ្នកដទៃ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ក្នុងនោះលោកអ្នកអាចចាប់ផ្តើម អនុវត្តកិច្ចការដែលអ្នកប៉ងប្រាថ្នាបានដោយភាពចម្រើនលូតលាស់គួរជាទីកត់សម្គាល់។ ប៉ុន្តែជម្លោះរវាងសមាជិកក្នុងក្រុមការងារគឺអាចទៅរួច ដូច្នេះប្រសិនបើអ្នកមិនប្រយ័ត្នទេ នឹងនាំឲ្យប៉ះទង្គិចដល់ស្ថេរភាពការងារ និងការជឿជាក់។ ដោយឡែក សូមលោកអ្នកមានចិត្តអត់ធ្មត់ ហើយអធ្យាស្រ័យអោយបានច្រើនដើម្បី បញ្ចៀសផលរំខានដល់កិច្ចការការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលចំណេញក្នុងមុខរបរគួរធ្វើការជាក្រុម ឬសហការការយ៉ាងជិតស្និទ្ធជាមួយដៃគូ។ សកម្មភាពដោយឯកឯងទាំងឡាយ មិនអាចផ្តល់ភាពជោគជ័យធំដុំ ឬអាចនឹងជួបប្រទះផលលំបាកដែលពិបាកកែខៃផងដែរ។ ក៏ប៉ុន្តែហាមដាច់ខាតការបាក់ទឹកចិត្តពីព្រោះលោកអ្នកអាចនឹងផ្លាស់ប្តូរស្ថានភាពការងារបានដោយការខិតខំប្រឹងប្រែង។ លើសពីនេះ ការចាយ វាយច្រើន និងបំណុលគួរតែជៀសវាងអោយបានពេញមួយថ្ងៃតែម្តង។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់ គឺលោកអ្នកអាចប្រតិបត្តិការងារតូចធំបានដោយគ្មានបញ្ហាអ្វីឡើយ។ ថ្ងៃនេះក៏ជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការចរចា និងពិភាក្សារាល់កិច្ច ការទាំងឡាយផង។ លោកអ្នកទទួលបានឳកាសច្រើន ហើយសូម្បីតែមនុស្សដែលនៅជុំវិញ ខ្លួនក៏នឹងជួយជ្រោមជ្រែងអ្នកផងដែរ។ ក្នុងនោះសូមព្យាយាមធ្វើអោយមានភាពស្និតស្នាល ជាងមុនជាមួយនឹងថ្នាក់លើ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមាន។ ដោយឡែកសូមកុំយកចិត្តទុកដាក់លើការលំបាកខ្លាំងពេក សូមទទួលខុសត្រូវ និងដោះស្រាយទៅតាមសន្តិវិធី ពីព្រោះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបានដោយងាយ។ ដោយឡែក សូមប្រុងប្រយ័ត្ន ពីព្រោះអ្នកអាចនឹងមានឳកាសបាត់បង់ពត៌មានសំខាន់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងារ និងអាជីវកម្មមានសកម្មភាពរស់រវើក ហើយទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅគួរឲ្យកត់សម្គាល់។ លោកអ្នកអាចសម្រេចចិត្តដាក់ចេញការងារថ្មី បណ្តាក់ទុន ឬផ្លាស់ប្តូរការងារបានដោយគ្មានបញ្ហាឡើយ។ អ្វីដែលគួរជៀសវាងបំផុតក្នុងពេលនេះគឹការរិះគន់ ពីព្រោះបំណងល្អ ក៏អាចក្លាយជាទោសបានដែរ។ ក្នុងនោះសូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនងបន្ថែមទៀត ដើម្បី្ងនកមានលទ្ធភាពដោះស្រាយ និងសម្របទៅក្នុងស្ថានភាពការងារបានល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបប្រទះនូវការងាររវល់ខ្លាំង ស្មុគ្រស្មាញ និងពិបាកដោះស្រាយបន្តិច។ សូមលោកអ្នកប្រមូលគំនិត ហើយព្យាយាមគិតគូរឲ្យបានល្អិតល្អន់ និងធ្វើយ៉ាងណាកុំទោរទន់ទៅតាមស្ថានភាពខាងក្រៅខ្លាំងពេក។ ផ្ទុយទៅវិញ បើទោះ​បីជាស្ថានភាពថ្ងៃនេះមិនស្ថិតខាងលោកអ្នកក្តី អ្នកនៅមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបំពេញ ការងាររបស់ខ្លួនអោយបានចប់សព្វគ្រប់ដោយទាន់ពេលវេលា។ ប្រការដែលគួរប្រយ័ត្នក្នុង ពេលនេះ គឺអ្នកអាចនឹងខកបំណងខ្លះ ព្រោះតែជំនឿ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចចាប់ផ្តើមអនុវត្តផែនការរបស់អ្នក ប៉ុន្តែត្រូវការយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះដែរ សូមឧស្សាហ៍ព្យាយាមឲ្យបានច្រើនបំផុត និងគួរចេះគ្រប់គ្រងពេលវេលាឲ្យបានសមស្រប។ សូមដាក់គំនិតអ្នកឲ្យមានសណ្តាប់ធ្នាប់ កុំរវើរវាយរឿងរ៉ាវច្រើនឥតប្រយោជន៍ ពីព្រោះវាអាចរំខានដល់ការងាររបស់អ្នកកាន់តែខ្លាំង។ ក្រៅពី នេះលោកអ្នកដែលបំពេញការងារទាក់ទងនឹងទិន្នន័យគួរមានការប្រុងប្រយ័ត្នបំផុតមុននឹង សម្រេចលទ្ធផលការងារណាមួយ ពីព្រោះការបាត់បង់ទិន្នន័យ និងកំហុសឆ្គងអាចនឹងកើត ឡើង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ លោកអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានការណ៍បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចក្តោបក្តាប់វាបានដោយងាយស្រួលផងដែរ។ ប៉ុន្តែការទទួលយកពត៌មានពីខាងក្រៅ និងការជឿជាក់លើសមត្ថភាពវិជ្ជាជីវរបស់ខ្លួនមានសារសំខាន់ខ្លាំងណាស់។ ចំណែកលាភសំណាង និងភាពរីករាយសម្រាប់កិច្ចការងារនឹងកើត  ឡើង។ ក្នុងនោះ ប្រសិនបើអ្នកនឹងសម្រេចចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបានដោយទទួល បាន លទ្ធផលល្អប្រសើរបំផុត។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ថោះ មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងពេលនេះមានច្រើន ទាំងសម្បត្តិ និងសម្ភារៈ។ ក្នុងនោះ ថ្ងៃនេះជាពេលល្អប្រសើរ ក្នុងការធ្វើការសាកល្បងអាជីព ថ្មី។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner