អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ នាំយកអំណោយគ្រឿងបរិភោគឧបភិភោគរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៦៣គ្រួសារ រងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយលោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឯកឧត្ដម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមលោកជំទាវអនុប្រធាន និងសមាជិកគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌សាខាកាក
បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនដល់គ្រួសាររង
គ្រោះដោយទឹកជំនន់ទឹកទន្លេចំនួន ១៦៣គ្រួសារ ស្ថិតនៅ
ក្នុងភូមិថ្នល់ឈើទាល ភូមិស្លត និងភូមិពាមខ្នង ឃុំផ្លូវទូក និងភូមិសំរោងសែន ឃុំសំរោងសែន ក្នុងស្រុកកំពង់លែង ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាគ្រប់ទីកន្លែង។

ក្នុងនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ព្រោះរដូវនេះជារដូវវស្សាអាចមានបាតុភូតភ្លៀង ផ្គររន្ទះខ្យល់កន្រ្តាក់ជាដើម ដោយត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះកូនតូចៗ ចាស់ជរា និងថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតជានិច្ច ព្រមទាំងបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

អំណោយទាំងនេះបានចែកជូនដល់ចំនួន ១៦៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម មី១ កេស ត្រីខ ១យួរ ឃីត ១កញ្ចប់ (មុង ១ ភួយ១ សារុង១ ក្រមា១)និងថវិកាចំនួន ២មុឺនរៀលផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner