រដ្ឋមន្ត្រី ការពារជាតិ អាមេរិក មើល ឃើញ ថាចិន នឹងមិន ឈ្លានពានតៃវ៉ាន់ឆាប់ៗ នោះ ទេ
អាមេរិក:រដ្ឋមន្ត្រី ការពារ ជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃអាទិត្យថ្ងៃទី ០២ ខែ តុលា ថាលោកមើលឃើញថាចិននឹងមិនឈ្លានពានតៃវ៉ាន់នាពេល ខាង មុខឆាប់ៗនោះទេ។ ប៉ុន្តែលោកអះអាងថាចិនកំពុងព្យាយាមបង្កើតប្រក្រតីភាពតាម គន្លង ថ្មី (New normal) តាមរយៈសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះនេះ ។
លោក Austin បាននិយាយ ក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ CNN ថា ៖ « ខ្ញុំ មិនឃើញ ថានឹងមានការឈ្លានពាននាពេលឆាប់ៗ នោះ ទេ ។ អ្វីដែលយើង ឃើញ គឺ ចិន កំពុង បង្កើត នូវ អ្វី ដែល យើង នឹង ហៅ ថា ប្រក្រតី ភាព តាម គន្លង ថ្មី »។
លោក បន្ត ថា ៖ « សកម្មភាព ដែល កើន ឡើង ដូច យើង បាន ឃើញ ថា ចិន បាន ហោះ យន្តហោះ ចម្បាំង ហួស ព្រំដែន បណ្ដាលនៃ ច្រក សមុទ្រ តៃវ៉ាន់ ជា ច្រើន ដង ហើយ ចំនួន នោះ បាន កើន ឡើង តាម ពេល វេលា ។ យើង បាន ឃើញ សកម្មភាព កាន់ តែ ច្រើន រួម ទាំង នាវា លើ ផ្ទៃ ទឹក និង ដែន ទឹក ក្នុង និង ជុំ វិញ កោះ តៃវ៉ាន់ » ។
គួរ បញ្ជាក់ ថា ចិន បានធ្វើ សម យុទ្ធ យោធា ទ្រង់ ទ្រាយ ធំ របស់ ខ្លួន នៅ ជុំ វិញ តៃវ៉ាន់ ដើម្បី បង្ហាញ ការ គំរាម និង ការ ខឹង សម្បារ ជុំ វិញ ដំណើរ ទស្សនៈកិច្ច របស់ ប្រធានសភា អាមេរិក លោក ស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅ កោះ នេះ កាល ពី ដើម ខែ សីហា ។
ពេល នេះ សកម្មភាពយោធា របស់ ចិន បាន ស្រក ស្រាន្ត ហើយ ប៉ុន្តែ សហរដ្ឋ អាមេរិក និង សម្ព័ន្ធ មិត្ត បាន ឆ្លើយ តប នឹង ចិន ដោយ ការ បន្ត ធ្វើ ដំណើរ តាម នាវា ចម្បាំង ឆ្លង កាត់ ច្រក សមុទ្រ តៃវ៉ាន់ ។ លោក Austin ថា សហរដ្ឋ អាមេរិក នឹង បន្ត ធ្វើ ការ ជាមួយ សម្ព័ន្ធ មិត្ត និង ដៃគូ របស់ ខ្លួន ដើម្បី ធានា ថា យើង រក្សា បាន នូវ ឥណ្ឌូ ប៉ាស៊ីហ្វិក សេរី និង បើក ចំហ ។
ច្រក សមុទ្រ តៃវ៉ាន់ គឺ ជា តំបន់ ដែល មាន ភាព តាន តឹង ផ្នែក យោធា ជា ញឹក ញាប់ ដោយ ចិន ធ្វើ ការ ទាម ទារ ថា តៃវ៉ាន់ ជា ផ្នែក មួយ នៃ អធិតេយ្យភាព របស់ ខ្លួន ប៉ុន្តែ កោះ ដែល គ្រប់ គ្រង តាម របៀប ខ្លួនឯង និង មាន ទំនាក់ ទំនង ជា មួយ ក្រុង វ៉ាស៊ីនតោន យ៉ាង ជិត ស្និទ្ធ មួយ នេះ តែង តែជំទាស់ ការ ទាម ទារ របស់ ក្រុង ប៉េកាំង យ៉ាង ដាច់ អហង្ការ ៕
ដោយ:ហួន ឌីណា
ប្រភព៖ US defence secretary sees no imminent invasion of Taiwan by China https://www.channelnewsasia.com/world/us-defence-secretary-sees-no-imminent-invasion-taiwan-china-2981036