លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹង បទពិសោធន៍ចំនួន ៤ចំណុច ដ៏មានថាមពលសម្រាប់ សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា យកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ

ខេត្តសៀមរាប ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹងបទពិសោធន៍ចំនួន ៤ចំណុចជូនដល់សមាជិកា និងយុវតីដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម”។ ចំណុចទាំងបួននោះគឺ ១-ធ្វើអ្វី ធ្វើឱ្យល្អ ក្នុងថ្ងៃនេះ ២-បង្កើត ទំនាក់ទំនងឱ្យបានច្រើន ៣-ការងារទាំងអស់គឺបង្រៀនយើង ៤-មានទំនុកចិត្តខ្លួនឯង ដែលចំណុចទាំង០៤នេះ គឺពិតជាមានថាមពលនិងការចាប់ផ្តើមដ៏ល្អសំរាប់ពួកគាត់អាចយកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹងបទ ពិសោធន៍ និងដំបូងមានល្អៗទាំងនេះនៅក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម” ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់ថ្នាក់អគ្គស្នងការស្នងការថ្នាក់ដឹកនាំក្រុមការងារនិងសមាជិកាសមាគមកាយរដ្ឋធានីកម្ពុជាជាង២០០នាក់។

នៅក្នុងកម្មវិធីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់ GGAC បានចូលរួមទទួលយកបទពិសោធន៍នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង (Network) បានមានឱកាសបញ្ចេញភាពក្លាហានតាមរយ:ការសាកសួរសំណួរ និងល្អបំផុតគឺទទួលនូវសារសំខាន់ៗដែលបងចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះអាចអោយពួកគាត់យកទៅអនុវត្តដើម្បីកសាងអនាគត និងទិសដៅជិវិតប្រសើរ។ លើសពីនេះគឺកាន់តែជំរុញទឹកចិត្តការចូលរួមស្ម័គ្រចិត្តចែករំលែករបស់សមាជិកគាំទ្រកាន់តែខ្លាំងទៀត ព្រោះគាត់បានឃើញសកម្មភាពពិតប្រាកដរបស់ GGAC និងបានឃើញថាសមាជិកាសកម្មគឺពិតជាទទួលបានផលប្រយោជន៍ពីការកម្មវិធីរបស់សមាគមហើយអភិវឌ្ឍពួកគាត់ពិតប្រាកដមែន ៕ ប្រភព ៖ ខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner