រាជធានីភ្នំពេញប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីមួយចំនួន

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការ គណបក្ស រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៣ តុលាឆ្នាំ២០២២បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញនិងខណ្ឌនៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ចនិងតែងតាំង មន្ត្រី គណបក្សរាជធានីភ្នំពេញជាច្រើនរូប ដោយមន្ត្រីខ្លះត្រូវបាន តែងតាំងជាសមាជិកគណៈកម្មាធិការគណបក្សរាជធានីនិងជាសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។ចំណែកប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌចំនួនប្រាំបី ក៏ត្រូវ បានផ្ទេរនិងផ្លាស់ប្តូរផងដែរ។

ក្នុងពិធីនេះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ការ ប្រកាស សម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជ ធានី ភ្នំពេញនៅពេលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការងារបក្សឱ្យបានរឹងមាំនិងកាន់តែមានប្រសិទ្ធភាពការងារលើការដឹកនាំ។លោកបានស្នើដល់មន្ត្រីរបស់បក្សប្រជាជនទាំងអស់ធ្វើការងារឱ្យបានល្អធ្វើយ៉ាងណាដណ្ដើមជ័យជម្នះឱ្យបាននៅពេលបោះឆ្នោតនៅឆ្នាំ២០២៣ ។

ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យប្រធានគណៈកម្មាធិការ គណបក្ស ខណ្ឌទាំង១៤ត្រូវការពារផល ប្រយោជន៍ជូនប្រជា ពលរដ្ឋ។ ពោលគឺប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយ ជូនឱ្យបានល្អ និងជាអ្នកការពារដោយស្របច្បាប់ជូនពួកគាត់។បន្ថែមពីនេះត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពិសេសនៅពេលមានបុណ្យជាតិធំៗខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅដើរលេងកម្សាន្ត៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner