បង្ហាញមុខជនសង្ស័យ ២នាក់ និងគ្រឿងញៀន ជិត ២គីឡូក្រាម មុននឹងបញ្ជូនខ្លួន ទៅតុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានបង្ហាញខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន ជិត២គីឡូក្រាម មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣ និង១០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន នាយរងការិយាល័យក៥ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា ដោយក្នុងនោះ គោលដៅទី១: នៅចំណុចបណ្តោយផ្លូវR៦(បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ ១០០ក្រាម។ និងគោលដៅទី២: នៅចំណុចតាមបណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន១កញ្ចប់ធំ។

ជាលទ្ធផលវិញ ឃាត់បានជនសង្ស័យ២នាក់ ទី១-ឈ្មោះ ម៉ាន់ វ័ន្ត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។ និងទី២-ឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។ ព្រមទាំងចាប់យកវត្ថុតាងបាន រួមមាន៖ កេតាមីន (KETAMINE) ទម្ងន់សុទ្ធ ១ គ.ក្រ ៨៤១.៩០ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner