ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០០គ្រួសារនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយព្រះគ្រូចៅអធិការវត្តកោះក្របី វត្តថ្មី និងព្រះគ្រូសូត្រស្តាំវត្តចំពុះក្អែក បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ រស់នៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី
ខណ្ឌច្បារអំពៅ ។

សកម្មភាពមនុស្សធម៍នាំយកអំណោយសប្បុរស់ជន និងអំណោយបស់ព្រះគ្រូចៅអធិការវត្តកោះក្របី វត្តខេមរៈប៊ុណ្ណារាម ហៅវត្តថ្មី និងព្រះគ្រូសូត្រស្តាំវត្តចំពុះក្អែក ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ ដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ។

លោកអភិបាលខណ្ឌបានណែនាំឱ្យអាជ្ញាធរសង្កាត់ព្រែកថ្មីត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់ វណ្ណៈ សាសនា ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ ។

លោក ចេង មុនីរ៉ា បានជំរុញឱ្យ មន្ត្រីក្រុមការងារត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន រហ័ស និងមានតម្លាភាព ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យបានប្រសើរឡើងថែមទៀត ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវ៉ាលើឯកសារអត្រានុកូលដ្ឋាន ។

ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។

ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។ ត្រូវរួមគ្នាខិតខំអនុវត្តនិងពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ ។

ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩ នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ អត់ភ្លេចបងប្អូនទេ មួយផ្នែកទៀតត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ ៣កុំ ៣ការពារ ប្រៀបដូចជាយ័ន្តដ៍ស័ក្តិសិទ្ធបំផុតក្នុងការការពារអាយុជីវិត ជៀសផុតពីជំងឺឆ្លង ជំងឺកូវីដ-១៩ ។ ត្រូវខិតខំលប់បំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច ចោរឆក់ និងក្មេងទំនើង ដោយាក់វេនគ្នាប្រចាំការនិងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ ។

លោកអភិបាលថ្លែងសង្កត់ធ្ងន់ថា ពិតជាមានមោទនៈភាពណាស់ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាព ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ ចាប់ពីពេលនេះតទៅសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ។

អំណោយចែកជូនប្រជាពលរដ្ឋនៅពេលនេះក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២០ គីឡូក្រាម,ឃីត១កញ្ចប់ ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងថវិកាមួយចំនួន ៕ ប៊ុនធី-សណ្តោស

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner