អាជ្ញាធរ យុវជន និងពលរដ្ឋខេត្តកំពត រួមគ្នាអភិរក្ស និងលើកស្ទួយកីឡាគុនល្បុក្កតោឲ្យកាន់តែល្បី

អត្ថបទដោយ៖
សិលា សារិន

កំពត ÷ កីឡាគុនល្បុក្កតោត្រូវបានរាជរដ្ឋាភិបាល និងសហពន្ធ័គុនល្បុក្កតោ ក្រសួងវប្បធម៌ បាននិងកំពុងជំរុញដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងត្រៀមដាក់បញ្ចូលកីឡាប្រភេទនេះក្នុងកម្មវីសិក្សារបស់ក្រសួងអប់រំផងដែរ។ដើម្បីគាំទ្រកិច្ចការងារដ៏សំខាន់នេះ អាជ្ញាធរ យុវជន និងពលរដ្ឋស្រុកទឹកឈូ ខេត្តកំពត បានរួមគ្នាអភិរក្ស និងលើកស្ទួយកីឡាគុនល្បុក្កតោឲ្យរីកចម្រើន និងល្បីដល់ក្រៅប្រទេស។

លោក សេន សំអាត គ្រូបង្វឹកប្រចាំសាលាគុន មានរិទ្ធកីឡា បានប្រាប់ឲ្យដឹងថា លោកចាប់ផ្តើមបើកសាលាគុន នៅឆ្នាំ២០១៣ ពេលនោះមានសិស្សហាត់តែ១០នាក់ប៉ុណ្ណោះ មកដល់ឥឡូវនេះសាលាគុនក្នុងស្រុកទឹកឈូ បានពង្រីកដល់ទៅ ៣កន្លែង និងមានសិស្សជាង ៧០នាក់កំពុងហ្វឹកហាត់ និងទទួលបានមេដាយជ័យលាភិក្នុងការប្រកួតថ្នាក់ជាតិជាង២០ ។ លោកបានស្នើ ឲ្យមានការចូលរួម ឧបត្តម្ភគាំទ្របន្ថែមទៀត។

…………………….១.គ្រូបង្វឹក(១នាទី១៦វិ)…………..។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ធ សោធន បានបង្ហាញអំពីការតាំងចិត្តមុតមាំ ក្នុងការជួយជ្រោមជ្រែង ចំពោះកីឡាគុនល្បុក្កតោនេះដែរថា រដ្ឋបាលស្រុកនៅតែបង្កើនការបន្តគាំទ្រ និងជួយឧបត្ថម្ភ លើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ និងប្អូនៗជំនាន់ក្រោយ ឲ្យចូលរួមអភិរក្ស និងលើកតម្កើងកីឡាគុនខ្មែរនេះបន្តទៀត។

……………………….២. អភិបាលស្រុក (៥៣វិ)………………។

យុវជនចូលរួមហាត់គុន ក៏បានបង្ហាញទឹកចិត្តសប្បាយរីករាយ និងបានអំពាវនាវដល់យុវជនដទៃទៀត ឲ្យមកចូលរួមហាត់ដែរ ដើម្បីថែរក្សាកេរដំណែលដូនតា ទទួលបានភាពរីករាយ សុខភាព និងមិត្តភាព។

………………………៣.សិស្ស (៥៨វិ)………………………។

ចាស់ព្រឹទ្ធាចារ្យ អ្នកបង្ហាត់បង្ហាញគុនល្បុក្កតោ ក៏បានបង្ហាញពីអារម្មណ៍រំភើប ដែលយុវជន ពិសេសថ្នាក់ដឹកនាំ យកចិត្តទុកដាក់ និងលើកកម្ពស់គុនល្បុក្កតោនេះ ឲ្យល្បីល្បាញសុះផ្សាយទូទាំងពិភពលោក ។

………………………….៤. (៣៨វិ)……………………..។

នៅក្នុងពិធីសំណេះសំណាលជាមួយកីឡាករគុនល្បុក្កតោមកពីសាលាគុនទាំងបីនៅក្នុងស្រុកទឹកឈូនៅខេត្តកំពត នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២ លោកអភិបាលស្រុក អ៊ឹមចាន់សុធន ក៏បាននាំយកនូវអំណោយសម្លៀកបំពាក់ និងថវិកាមួយចំនួន ដែលបានមកពីថ្នាក់ដឹកនាំ រដ្ឋបាលស្រុក និងសប្បុរសជន ជូនដល់កីឡារករចំនួន៤រូប ដែលត្រៀមធ្វើដំណើរទៅសម្តែង ចែករំលែក និងដកស្រង់បទពិសោធនៅប្រទេស ឥណ្ឌូនេស៊ីក្នុងពេលខាងមុខនេះ ៕ Sila Sarin

ads banner