កិច្ចពិភាក្សាលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងទីក្រុងទេសចរណ៍ ក្នុងបណ្តាប្រទេសនៅអាស៊ាន

គម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ បានជ្រើសរើសប្រទេសចំនួន៣ក្នុងអាស៊ាន រួមមាន៖ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ខេត្ត វ៉ាងវៀង ប្រទេសឡាវ និងខេត្ត ដាឡាត ប្រទេសវៀតណាម ជាទីក្រុងសាកល្បងលើការគ្រប់គ្រងប្រកបដោយនិរន្តរភាព ។ ក្នុងកិច្ចពិភាក្សានេះក្រោមវត្តមានរបស់ លោក ឃុន លីនណេ អភិបាលរង ខេត្តសៀមរាប និង លោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងមន្ទីរពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០២២ ។

ដោយកំណើនប្រជាពលរដ្ឋកើនឡើងឥតឈប់ឈរ សំខាន់នៅក្នុងទីក្រុង បានបង្កបញ្ហាប្រឈមធំៗជាច្រើន សម្រាប់ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ។ សម្រាម គឺជាសំណល់រឹងមានការកើនឡើងជាបន្តបន្ទាប់ នៅក្នុងរដ្ឋសមាជិក អាស៊ាន ដែលមានកង្វះខាតធនធាន និង ហេដ្ឋារចនាសម្ព័ន្ធ ។

លោក ឃុន លីនណេ ក៏បានលើកឡើងផងដែរថា នៅក្នុងមួយឆ្នាំៗ រាល់កាកសំណល់មានការកើនឡើងដល់ ១៦០លានតោន ចាប់ពីឆ្នាំ២០០៦ ចំពោះសំណល់រឹង ក្នុងក្រុងទេសចរណ៍ ។ ក្នុងនោះដែរលោកក៏មានការចាប់អារម្មណ៍ផងដែរ ចំពោះខេត្តសៀមរាប នៅពេលកំណើននៃភ្ញៀវទេសចរណ៍កើនឡើងវិញ ក្រោយពេលមានភាពធូស្រាលនៃជម្ងឺកូវិដ ១៩ ដែលធ្វើឲ្យចំណោទបញ្ហាកាកសំណល់ទាំងរឹង និងរាវមានការកើនឡើង ។ ក្នុងនោះដែរលោកក៏បានសាទរផងដែរ ដែលគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ជ្រើសរើសយកខេត្តសៀមរាប ជាក្រុងអនុវត្តសាកល្បង លើការគ្រប់គ្រងកាកសំណល់រឹង ព្រមទាំងគាំទ្រការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព នៅក្នុងទីក្រុងទេសចរណ៍ខ្នាត មធ្យម កត្តាសំខាន់នោះលើកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័នជាដៃគូរ សហការជាមួយសមាគមទេសចរណ៍ និង តួអង្គជាតិពាក់ព័ន្ធផ្សេងទៀត ដែលសកម្មក្នុងវិស័យគ្រប់គ្រងសំណល់ និង ទេសចរណ៍ ។

លោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz )បានបញ្ជាក់ថា គម្រោងនេះ មានគោលបំណងចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង នូវគុណភាពបរិស្ថានក្នុងក្រុងទេសចរណ៍ខ្នាត មធ្យមនៅក្នុងតំបន់អាស៊ាន ។ តាមរយៈការពង្រឹងសមត្ថភាពនែការទុកដាក់សំណល់ ចុងក្រោយ និង ការកែច្នៃឡើងវិញ ប្រកបដោយប្រសិទ្ធភាព ។ ម៉្យាងទៀតគម្រោងនេះ ត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ ដែលអនុវត្តដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ក្នុងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយលេខាធិការដ្ឋានអាស៊ាន ។ លោកបន្តទៀតថា គម្រោងនេះ ក៏បានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់អាស៊ាន ដូចបានចែងក្នុងផែនការមេ របស់សហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥ ។ កាបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និង ការកែច្នៃឡើងវិញប្រកបនិរន្តរភាព និង គិតគូរពីតួនាទីរបស់យេនឌ័រ នៅក្នុងទីក្រុង ទេសចរណ៍គោលដៅ ។

ក្នុងនោះដែរក៏មានធ្វើការបង្ហាញ របស់គម្រោង និង ចំណាប់អារម្មណ៍របស់តំណាងក្រសួងពាក់ព័ន្ធ ចំពោះការគ្រប់ គ្រងសំណល់រឹង ដើមី្បសំដៅឆ្លើយតបទៅនឹងភូមិ ឃុំមានសុវត្ថិភាព ដែលជាសូចនាករមួយដ៏សំខាន់ ក្នុងការប្រឡងប្រណាំង នៅថ្នាក់ក្រោមជាតិ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner