ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋ ដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ
សៀមរាប៖ បងប្អូនប្រជាពលរដ្ឋ ប្រមាណជា ១ពាន់គ្រួសារ មកពីបណ្តាភូមិមួយចំនួនក្នុងសង្កាត់គោកចក ស្លក្រាម និង សង្កាត់នគរធំ ក្រុងសៀមរាប បានអញ្ជើញមកចាប់ឆ្នោតទទួលយកប្លង់ដីឡូត៌របស់ខ្លួន នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ប្រកបដោយទឹកមុខរីករាយ នឹងជឿជាក់លើប្រមុខដឹកនាំ ដែលបានគិតពីសុខទុក្ខរបស់ប្រជានុរាស្ត្រខ្លួន ។
តាមការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម័យទំនើបសម្រាប់ទទួលប្រជាពលរដ្ឋ ដោយបែងចែកផ្ទៃដីចំនួន ៦ពាន់៥ឡូតិ៍ ដោយក្នុងគម្រោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ វិទ្យាល័យ មានមណ្ឌលសុខភាព និង គម្រោងរៀបចំទីផ្សារ ទីអារាមសម្រាប់ព្រះសង្ឃ នៃព្រះពុទ្ធសាសនា ព្រមទាំងអាគាររដ្ឋបាលផងនោះ ដែលធ្វើឲ្យជឿជាក់បានថា អនាគត ភូមិធម្មជាតិរុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍និង ក្លាយជាក្រុងមួយថ្មីនៃខេត្តសៀមរាប ។
លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្ត លោក ហី សាយ បានមានប្រសាសន៍ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធននៅរុនតាឯកនោះ គឺបានគិតគូរយ៉ាងសំខាន់ទៅលើ ការកសាងសាលារៀន មណ្ឌលសុខភាព ទីវត្តអារាម ព្រមទាំងអាគារដ្ឋបាល និងវិស័យសំខាន់ៗជាច្រើនទទៀត ដូចជា គម្រោងដាំដើមឈើហូបផ្លែអមតាមដងផ្លូវតាំងពីច្រកចូល រហូតទៅដល់ក្នុងតំបន់ទាំងមូល ដើម្បលើកសម្រស់និង លំអភូមិ ឲ្យក្លាយទៅជាភូមិគំរូមួយដែលពុំធ្លាប់មានពីមុនមកនោះ ។ លោកបានឲ្យដឹងទៀតថា តាមការរំពឹងទុកភូមិអភិវឌ្ឍន៍រុនតាឯក និង ក្លាយទៅជាភូមិអភិវឌ្ឍន៍គំរូមួយ នៅពេលអនាគត ដោយសារតែភូមិនោះ មានប្រជាពលរដ្ឋរស់នៅស្រាប់មួយផ្នែក និង មួយផ្នែកទៀតជាភូមិធម្មជាតិរុនតាឯក ។ ប្រជាពលរដ្ឋជាច្រើន ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋានចេញពីតំបន់អង្គរ ដោយបានចាប់ឆ្នោតទទួលយកដីថ្មីទំហំ២០គុណ៣០ម៉ែត្ររួចហើយនោះ មួយចំនួនក៏បាននាំគ្នាទៅពិនិត្យមើលទីតាំងដីរបស់ខ្លួនទៀតផង ។
អុំសី្រម្នាក់ ដែលមានលំនៅដ្ឋានក្នុងភូមិគោកតាចាន់ សង្កាត់គោកចក បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំង ដែលបាន ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតដល់ពីសុខទុក្ខរបស់ពួកគាត់ បានផ្តល់នូវស្បៀងអាហារ និង ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ សំខាន់បងប្អូនដែលបានទៅរស់នៅតំបន់រុនតាឯក ។ អុំស្រីក៏មាន ការជឿជាក់ផងដែរ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ដែលបានគឹកពីផលប្រយោជន៍ជាតិ ក៏ដូចប្រជាពល រដ្ឋខេត្តសៀមរាប សម្រាប់ទៅពេលអនាគត ក្នុងការទ្រទ្រង់វប្បធម៌េជាតិ បេតិកភណ្ឌរបស់មនុស្សជាតិ សម្រាប់កូនចៅជំនាន់ ក្រោយទៀតផង ។
អុំស្រីក៏បានបញ្ជាក់ឲ្យដឹងទៀតថា ការមកចាប់ ប្លង់ដីឡូត៌នេះ គឺគ្មានការបង្ខិតបង្ខំពីអាជ្ញាធរ ឬ បុគ្គលមួយណាឡើយ គឺមកដោយស្ម័ត្រចិត្ត ហើយយើងនឹងទទួលបាននូវដី លំនៅដ្ឋានមួយស្របច្បាប់ មិនមានការភិតភ័យអ្វីទៀតឡើយ ព្រោះដីរដ្ឋបានប្រគល់ឲ្យមានសិទ្ធិកាន់កាប់ស្របច្បាប់ មិនដូច ការរស់នៅពីមុខប្រៀបបានដូចទឹកនៅលើស្លឹកឈូកអញ្ចឹង ៕ សេឌី