សមត្ថកិច្ចកំពុងតាមរកជនបរទេស៥២នាក់ក្រោយសំណើជួយអន្តរាគមន៍ (Video Inside)
សមត្ថកិច្ចកំពុងតាមរកជនបរទេសចំនួន៥២នាក់ ក្រោយមានសំណើជួយធ្វើអន្តរាគមន៍។ កម្ពុ ជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមាន ក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេស កម្ពុជា ធ្វើអំពើបង្ខាំងនិងចាប់ជំរិតមនុស្ស ក្រោម រូបភាពល្បួងមនុស្សមកធ្វើការក្នុងប្រទេស កម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គបានឲ្យដឹងថា ជនបរទេសទាំង ចំនួន៥២នាក់នោះ ត្រូវបានក្រសួងមហាផ្ទៃទទួលបានសំណើក្នុងការជួយអន្តរាគមន៍ក្នុងរយៈ ពេល២៤ម៉ោងរវាងពីថ្ងៃទី២ដល់៣តុលា។
លោកបន្តថាជនបរទេសទាំង៥២នាក់ រួមមាន៣ សញ្ជាតិ គឺជនជាតិចិនចំនួន ១២នាក់, ជនជាតិវៀតណាមចំនួន ៣៣ក់ និងជនជាតិថៃចំនួន ៧នាក់។ យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបាន សំណើការជួយអន្តរាគមន៍សង្គ្រោះនេះ មានចំនួន ៤០២សំណើ ក្នុងនោះរួមមាន មានមនុស្ស សរុបចំនួន ៩៧៦នាក់ ដែលមាន១១សញ្ជាតិ។
សមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៤៨៥នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥៣នាក់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបាន បិទ ក្រុមហ៊ុនចំនួន៥ទីតាំង, និងផ្អាកអាជីវកម្មចំនួន៤ទីតាំងផងដែរភាគច្រើនកើតឡើងនៅក្នុង ខេត្តព្រះសីហនុ។