ភ្លៀងបន្តធា្លក់ថែមទៀតក្នុងសប្តាហ៍នេះខណៈកន្លែងមួយចំនួនបន្តការលិចលង់ (Video Inside)
អត្ថបទដោយ៖
Apsara Net
ភ្លៀងនៅតែបន្តធ្លាក់រួមនឹងមានបាតុភូតផ្គរន្ទះនិងខ្យល់កន្ត្រាក់ខណៈកម្ពុជាបានទទួលរងនូវ ឥទ្ធិលប្រព័ន្ធសម្ពាធទាប ITCZ ដែលបន្តអូសបន្លាយកាត់ពីលើ ជាមួយនឹងខ្យល់មូសុងនិរតី ខ្សោយ ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែតុលា តំបន់ទំនាបកណ្តាល អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តាមការព្យាករណ៍ ផ្នែកខ្លះនៃបណ្តាខេត្ត នៅភាគពាយ័ព្យ និងភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើនដោយអន្លើ ។
ចំណែក តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន ដែលលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែក នៅតំបន់មាត់សមុទ្ទ នោះវិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ដែល លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។