កំពង់ធំលើកពិធីបុណ្យអុំទូក ខណៈកម្ពស់ទឹកស្ទឹងសែនបានហក់ឡើងខ្លាំង (Video Inside)

រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសលើកពេលនៃការរៀបចំពិធីអុំទូកក្នុងខេត្តនៅឆ្នាំ២០២២ ខណៈកម្ពស់ទឹកស្ទឹងសែនបានហក់ឡើងយ៉ាងខ្លាំង ។ យោងរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ, ទឹកស្ទឹងសែននៅព្រឹកថ្ងៃទី៤តុលានេះ កម្ពស់ទឹកបានហក់ឡើង ដល់ ១៣ម៉ែត្រ៩៩សង្ទីម៉ែត្រ ខណ:កម្ពស់ ទឹកដែលប្រកាសឱ្យត្រូវប្រុងប្រយ័ត្នគឺ មាន១៣ ម៉ែត្រ ៥០សង្ទីម៉ែត្រ។ កម្ពស់ទឹកនេះ គឺបានឡើងលើសកម្រិតដែលត្រូវប្រកាសឱ្យមានការ ប្រុងប្រយ័ត្នចំនួន ៤៩សង្ទីម៉ែត្រ។

រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយកត្តាស្ថាន ភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់នេះ នឹងមិនអាចឱ្យទូក អុំ ឆ្លងកាត់ក្រោមស្ពាន បានឡើយ។

ដូច្នេះពិធីអុំទូកដែលគ្រោងរៀបចំឡើងនៅថ្ងៃទី០៩-១០ ខែតុលាខាងមុខនេះ ត្រូវលើកពេលទៅថ្ងៃក្រោយវិញ។ ក្រសួងធនធានទឹកនិងឧតុនិយម បានជួនដំណឹងក្នុងសប្តាហ៍នេះទៀតថាដោយសារតែកម្ពុជារងនឹងប្រព័ន្ធសម្ពាធទាប (ITCZ) ការធ្លាក់ភ្លៀង នឹងមិនទាន់ស្រាកស្រានទេក្នុងតំបន់មួយចំនួនដែលរងឥទ្ធិពល។

ads banner