ជំនន់ទឹកភ្លៀងហៀរចូលក្នុងក្រុងកំពង់ធំ (Video Inside)

ផ្លូវមួយចំនួននៅក្នុងខេត្ត បានរងការជន់លិចខ្លះៗហើយ ខណៈ ទឹកស្ទឹងសែន បានកើនឡើងជាលំដាប់។ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឱ្យដឹងថា នៅស្ថានីយទំនប់ទឹករក្សា, ទឹកកើនកំពស់ ចំនួន០,៨២ម៉ែត្រ ,នៅស្ថានីយស្រុកសណ្តាន់ ទឹកកើនឡើងចំនួន០,៦២ម និងនៅស្ថានីយកំពង់ធំ ទឹកបានកើនឡើងចំនួន០,៥០ម ។ កម្ពស់ ទឹកនឹងបន្តកើនឡើងថែមទៀត។ ចំណែកនៅក្នុងស្ទឹងសែនវិញ, គិតត្រឹមថ្ងៃទី៤តុលា កំពស់ ទឹកបានឡើងដល់ ១៤ ម៉ែត្រហើយ ដែលជាកំពស់ប្រកាសអាសន្នកម្រិតខ្ពស់។

សេចក្តីរាយការណ៍បានបញ្ជាក់ថាផ្លូវគ្រួសក្រហម និងផ្លូវក្រាលកៅស៊ូមួយចំនួននៅឯជាយក្រុង ត្រូវបាន ទឹកជំនន់ឡើងជន់លិចនៅលើកំណាត់ ផ្លូវខ្លះៗ ហើយ។ នៅជាមួយគ្នានេះ ទឹកក៏ចាប់ផ្តើមហូរ ចូលក្នុងក្រុងជាបណ្តើរៗដែរ ដែលស្ថានភាពនេះ កំពុងមានាករបារម្ភថានឹងជំនន់ទឹកនឹងអាច ធ្វើក្រុងកំពង់នឹងលិចជាបណ្តើរៗ ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានជូនដំណឹងដល់ពលរដ្ឋទាំងអស់ ឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះកម្ពស់ទឹកស្ទឹងសែនកំពង់ធំ ដែលឡើងលើសកម្រិតប្រកាសន្ននេះ។

ads banner