ខេត្តព្រះវិហារបិទការធ្វើចរាចរណ៍កំណាត់ផ្លូវ៩២ដោយសារជំនន់ទឹកភ្លៀងលិចលង់ (Video Inside)

កំណាត់ផ្លូវជាតិលេខ៩២ក្នុងភូមិសាស្ត្រស្រុកឆែបនិងខេត្តព្រះវិហារ ត្រូវបានផ្អាកចរាចរណ៍ជា បណ្តោះអាសន្នសិនដោយសារជំនន់ទឹកភ្លៀងបង្កការលិចលង់។ សេចក្តីជូនដំណឹងរបស់មន្ទីរ សាធារណការនិងដឹកជញ្ជួនខេត្តថ្ងៃទី៤តុលាឆ្នាំ២០២២ បានបញ្ជាក់ថា «ដោយសារស្ថានភាព គ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន គេមិនអាចធ្វើចរាច រណ៍ បានចំពោះរថយន្តគ្រប់ប្រភេទ។

យោងតាមសេចក្តីប្រកាសដដែលចរាចរណ៍លើកំណាត់ ផ្លូវជាតិលេខ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ដល់គីឡូម៉ែត្រលេខ១០១ ស្ថិតនៅក្នុងឃុំ មរកត ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារនឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤តុលានេះ រហូតដល់មានការជួនដំណឹងសាជាថ្មី។

ads banner