ភ្លៀងមួយមេលិចផ្ទះ១៤២ខ្នងយប់មិញនៅកំពង់លែង (Video Inside)
ផ្ទះចំនួន១៤២ខ្នងបានលិចក្រោយមេឃបានធ្លាក់ភ្លៀងដ៏ធំវេលាយប់ថ្ងៃទី៣តុលាបង្កជាទឹក ជំនន់នៅក្នុងស្រុកកំពង់លែងនៃខេត្តកំពង់ឆ្នាំង។ អភិបាលស្រុកកំពង់លែងលោក យ៉ែម លក្ខិណា បានថ្លែងថាជំនន់លិចផ្ទះពលរដ្ឋនៅឃុំផ្លូវទូក ប៉ុន្តែមិនបានប៉ះពាល់ដល់ជីវិតមនុស្ស ឡើយ។ ដោយឡែកនៅក្នុងស្រុកកំពង់លែងដដែលនោះ ផ្ទះពលរដ្ឋជាច្រើនទៀតបានរង គ្រោះដោយសារជំនន់ទឹកភ្លៀងនេះផងទៀត។
នៅថ្ងៃទី៤តុលា២០២២នេះ លោកអភិបាល ស្រុកកំពង់លែងបានដឹកនាំ កម្លាំងចុះពិនិត្យស្ថានភាពចំនួន៤៣គ្រួសារនៃភូមិសំរោងដែល រងការលិចនឹងទឹកជំនន់។ អំណោយដែលបាននាំយកមកចែកជូន ប្រជាពលរដ្ឋនៅក្នុងភួមិសំរោងសែនរួមមានអង្ក២៥គីឡូក្រាម.មី១កេះទឹកត្រី១យួរ.ទឹកស៊ីអ៊ីវ១យួរ រួមនិងថវិកាក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល។
យោងតាមតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម់ខេត្តកំពង់ឆ្នាំង ស្ថានភាពទឹក ទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់៩.៣៤ម៉ែត្រដែលកើនឡើងខ្ពស់ជាង ឆ្នាំមុន។ កាលពីឆ្នាំមុន, កំពស់ទឹកនៅទីនោះ មានប្រមាណតែ៧.៤០ ម៉ែត្រ ប៉ុណ្ណោះ។ នៅក្នុងខេត្តកំពង់ឆ្នាង កម្ពស់ទឹកទន្លេសាបដែលត្រូវប្រកាសអាសន្នប្រុងប្រយ័ត្នគឺ ១១ ម៉ែត្រ។