មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារចេញ សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩២ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
អត្ថបទដោយ៖
សួន លីណា
ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានសេចក្តីជូនដំណឹង ស្តីពីការផ្អាកការចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទទាំងអស់ នៅលើកំណាត់ផ្លូវជាតិលេខ៩២ (ចាប់ពីចំណុចគីឡូម៉ែត្រ លេខ១០០ ដល់គីឡូម៉ែត្រលេខ ១០១) ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងឡើងដល់កម្រិតប្រកាសអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ស្ពាន កុំឱ្យបាក់ស្រុតនិងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕ សួនលីណា