លោក បៃដិន ថា សហរដ្ឋអាមេរិកនឹងដាក់ការចំណាយ បន្ថែមទៀតលើអ៊ីរ៉ង់ ជុំវិញការបង្ក្រាបដ៏ហិង្សាលើបាតុករ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា រដ្ឋបាលរបស់លោកនឹងដាក់ការចំណាយបន្ថែមទៀត លើអ្នកដែល ទទួលខុសត្រូវចំពោះអំពើហិង្សាលើក្រុមបាតុករអ៊ីរ៉ង់ ដែលបានដើរ តាមផ្លូវអស់រយៈពេលជាងពីរសប្តាហ៍ដោយភ្លើងកំហឹងចំពោះការស្លាប់របស់នារីវ័យក្មេងអាយុ ២២ឆ្នាំកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង តេហេរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ លោក បៃដិន បានគូសបញ្ជាក់ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ របាយការណ៍ នៃការបង្រ្កាបដោយហិង្សាលើក្រុមបាតុករដោយ សន្តិវិធីក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងនិស្សិត និងស្ត្រី ដែលកំពុងទាមទារ សិទ្ធិស្មើគ្នា និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិជាមូលដ្ឋាន។
ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា ក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិកនឹងដាក់ការចំណាយបន្ថែមទៀត លើជនល្មើសនៃ អំពើហិង្សាប្រឆាំងនឹងក្រុមបាតុករដោយសន្តិវិធី។ យើងនឹងបន្តឱ្យ មន្ត្រីអ៊ីរ៉ង់ទទួលខុសត្រូវ និងគាំទ្រសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ក្នុងការតវ៉ា ដោយសេរី។
ការតវ៉ាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានបង្កឡើង ដោយសារ មរណភាពរបស់នាង Mahsa Amini ដែលត្រូវបានចាប់ ខ្លួននៅពាក់កណ្តាលខែកញ្ញាកន្លងទៅ ដោយប៉ូលីសសីលធម៌ របស់ អ៊ីរ៉ង់ ពីបទស្លៀកពាក់មិនសមរម្យតាមច្បាប់សាសនា អ៊ីស្លាមនៅក្នុង រដ្ឋធានី។
ទន្ទឹមគ្នា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោស អ៊ីរ៉ង់ចំពោះមរណភាពរបស់នាង Amini និងការឆ្លើយតបរបស់ រដ្ឋាភិបាល អ៊ីរ៉ង់ចំពោះការតវ៉ាជាបន្តបន្ទាប់ ហើយការប្រមូលផ្តុំដ៏ធំក៏ ត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក ក្នុងសាមគ្គីភាពជាមួយ ក្រុមបាតុករអ៊ីរ៉ង់ផងដែរ៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា