ក្រុមហ៊ុនមួយរបស់ប្រទេសបាររាំង បង្ហាញផលិតផល Physiolac ក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា
ភ្នំពេញ ៖ លោក Cedric Batteur ម្ចាស់ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory និងលោក Pierre Eric DAUXERRE នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory បានចុះទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា គឺដើម្បីបង្ហាញពីការគាំទ្រចំពោះវត្តមានដ៏រឹងមាំរបស់ Physiolac នៅក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា។
លោក Pierre Eric DAUXERRE នាយកប្រតិបត្តិនៃ Gilbert Laboratory គ្រប់គ្រងផលិត Physiolac ដែលជាក្រុមហ៊ុនធំមួយនៅប្រទេសបារាំងមានបុគ្គលិកជាង ១២០០នាក់។ ជាក្រុមហ៊ុនលក្ខណៈគ្រួសារមួយ ដែលផ្តល់សារៈសំខាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផល Physiolac។ ក្រុមហ៊ុមបានចាប់ផ្តើមការផលិតកាលពី ១០ ឆ្នាំមុន ហើយវាដំណើរការល្អខ្លាំងណាស់ និងមានផលិតផលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីប្រទេសបារាំង ជាមួយបង្ហាញនូវផលិតផលចុងក្រោយ និងអស្ចារ្យរបស់យើងគឺ Physiolac សម្រាប់អ្នកម្តាយ ។
សូមគូសបញ្ជាក់ថា Physiolac គឺយីហោអាហារូបត្ថម្ភទារករបស់ Laboratoires Gilbert ដែលជាមន្ទីរពិសោធន៍ឱសថ របស់ប្រទេសបារាំង និងជាអាជីវកម្មគ្រួសាររបស់ជនជាតិន័រមែន ដែលប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះគុណភាពនៃផលិតផល។ អ្វីដែលកុមារត្រូវការសម្រាប់សុខភាព និងការលូតលាស់រឹងមាំ គឺមាននៅក្នុងម្សៅទឹកដោះគោដែលមានគុណភាពរបស់ Physiolac។ វាមានផ្ទុកសារធាតុ DHA សម្រាប់ការអភិវឌ្ឍន៍ការយល់ដឹងកុមារ FOS និង GOS Fibers សម្រាប់ការរំលាយអាហារ និងការអភិវឌ្ឍន៍ភាពស៊ាំរបស់កុមារ។
ជាមួយគ្នានេះ លោក Pierre Eric DAUXERRE បានថ្លែងឱ្យ ដឹងថា ដោយសារតែសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មក Physiolac បានក្លាយជាជម្រើសមួយក្នុង ចំណោមជម្រើសកំពូលសម្រាប់អ្នកម្តាយជាច្រើនរូបក្នុងប្រទេសកម្ពុជា ហើយលោកបានបន្ថែមថា លោកបានយល់ច្បាស់ពីតម្រូវការទីផ្សារដែលកំពុងកើនឡើង។
លោក Pierre Eric DAUXERRE បានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លៃងអំណរគុណដល់ឪពុកម្តាយ នៅប្រទេសកម្ពុជាគ្រប់រូប ដែលបានសម្រេចចិត្តជ្រើសរើសផលិតផលរបស់យើងសម្រាប់កូនៗជាទីស្រឡាញ់របស់ ពួកគេ។ យើងខ្ញុំនឹងប្តេជ្ញាបន្តផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់សម្រាប់សុខភាពកូនរបស់អ្នក។ ហើយឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបង្ហាញពីការដឹងគុណចំពោះអតិថិជនរបស់យើងដែលតែងតែគាំទ្រ និងជឿជាក់មកលើផលិតផលរបស់យើង” ៕ ដោយ / គ្រី សម្បត្តិ