ជាងផ្សារដែកម្នាក់ ត្រូវឆរន្តភ្លើងឆក់ស្លាប់គួរឲ្យអាណោចអាធ័ម

ភ្នំពេញ ៖ បុរសជាជាងផ្សារដែកម្នាក់មិនប្រយ័ត្នបានទៅប៉ះជាមួយនឹងខ្សែភ្លើង បណ្ដាលឲ្យឆក់ស្លាប់មុនពេលរថយន្តសង្គ្រោះបន្ទាន់ទៅដល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស រ ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ ថូ ផាត់យុត អាយុ ២៧ឆ្នាំមុខរបរជាជាងផ្សារដែកស្នាក់នៅកន្លែងកើតហេតុ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងឲ្យដឹងថា នៅមុនពេលកើតហេតុមានជាងមួយក្រុមប្រមាណ ៣ទៅ៤នាក់បានផ្សាររថយន្តដែលគេយកមកឲ្យជួសជុល ពេលនោះមានជាងម្នាក់ក្នុងក្រុម កំពុងតែផ្សាររថយន្តសុខៗស្រាប់តែទៅអង្គុយនៅលើគ្រែ។ ហើយជនរងគ្រោះក៏បានសួរថា ហេតុអីបានជាឈប់ផ្សារ ពេលនោះបុរសជាជាងម្នាក់នោះបានឆ្លើយថា ដោយសាររូបគេត្រូវបានខ្សែភ្លើងឆក់ ។ ពេលនោះជនរងគ្រោះមិនសូវខ្វល់ ក៏បានទៅកាន់ក្បាលផ្សារដេីម្បីផ្សាររថយន្តបន្តស្រាប់តែប៉ះជាមួយនឹងខ្សែភ្លើងក៏ឆក់បណ្ដាលឲ្យដួលដាច់ផ្កាមកក្រោយ ។ ភ្លាមៗត្រូវបានក្រុមជាងជាមួយនឹងប្រជាពលរដ្ឋជួយសង្គ្រោះជាបឋមដោយយកទៅកប់ដីខ្សាច់ ចាំរថយន្តរបស់មន្ទីរពេទ្យដើម្បីដឹកទៅសង្គ្រោះ។ ដោយសារតែចាំរថយន្តសង្គ្រោះយូរពេកធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសរ សហការជាមួយមន្ត្រីជំនាញផ្នែកកោសល្យវិច័យបានចុះទៅដល់ទីតាំងនៅកន្លែងកើតហេតុនិងបានពិនិត្យទៅលើសពជនរងគ្រោះ និងបានបញ្ជាក់ថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយពេលនោះក្រុមគ្រួសារក៏មិនបានប្ដឹងផ្ដល់អ្វីនោះដែរ ទើបសមត្ថកិច្ចធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកសពធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner