ប្រទេសផលិតប្រេង ព្រមព្រៀងគ្នាកាត់បន្ថយទិន្នផលប្រេងឆៅ ដើម្បីឱ្យតម្លៃប្រេងឡើងថ្លៃ នាំឱ្យអាមេរិកក្ដៅស្លឹកត្រចៀក
អូប៉ិច ៖ អង្គការនៃប្រទេសនាំចេញប្រេងអូប៉ិច និងសម្ព័ន្ធមិត្តរួម ទាំង រុស្ស៊ី ដែលគេឱ្យឈ្មោះថាអូប៉ិចផ្លើស (OPEC+) កាលពីថ្ងៃពុធ បាន ព្រមព្រៀងគ្នាកាត់បន្ថយផលិតកម្មប្រេងឆៅឱ្យនៅត្រឹម ២ លាន បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាទៅ។ ការព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថានឹងធ្វើឱ្យតម្លៃប្រេងកប់ពពករបស់ពិភពលោកដែលបានដាំក្បាលចុះមួយរយៈពេលមកហើយនោះបែរជាងើបឡើងវិញ ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ចេញការខឹងសម្បារចំពោះការសម្រេចចិត្តនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយក្រោយការព្រមព្រៀងគ្នា អង្គការ OPEC+ បានអះអាងថា ការសម្រេចចិត្តនេះ ផ្អែកលើភាព មិនប្រាកដប្រជានៅក្នុងទស្សនវិស័យសេដ្ឋកិច្ច និងទីផ្សារប្រេង ពិភពលោក»។
បន្ថែមពីនេះ លោក Abdulaziz bin Salman រដ្ឋមន្ត្រីថាមពល អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសសមាជិកអូប៉ិច បានថ្លែង ក្នុង កិច្ចប្រជុំនៅទីក្រុងវីយែនថា ការកាត់បន្ថយនេះ គឺជាការ ឆ្លើយ តបទៅនឹងការដំឡើងអត្រាការប្រាក់នៅលោកខាងលិច និងការ ធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
កន្លងមក សហរដ្ឋអាមេរិកបានជំរុញឱ្យអង្គការ OPEC+ កុំឱ្យកាត់ បន្ថយទិន្នផលប្រេងឆៅរបស់ខ្លួន នៅពេលដែលតម្លៃប្រេងសកល ឡើងខ្ពស់កប់ពពក បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន។
ប្រតិកម្មទៅនឹងការប្រកាសរបស់ OPEC+ កាលពីថ្ងៃពុធ ប្រធានានាធិបតី អាមេរិក លោក បៃដិន បានលើកឡើងថា លោកមានការខកចិត្តជាមួយនឹងការសម្រេចចិត្តរបស់ក្រុមជួញដូរប្រេង ព្រោះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ អាមេរិកថា ការកាត់បន្ថយការផ្គត់ផ្គង់ នឹងប៉ះពាល់ដល់ប្រទេសនានា ដែលធ្លាប់ រងគ្រោះពីតម្លៃប្រេងខ្ពស់ហើយទើបនឹងមានកំណើនសេដ្ឋកិច្ចឡើងវិញ ស្របពេលដែលសេដ្ឋកិច្ចពិភពលោក នៅតែបន្តរងផល ប៉ះពាល់ អវិជ្ជមានពីសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។
គួរបញ្ជាក់ថា ការព្រមព្រៀងរបស់ OPEC+ ធ្វើឡើងនៅពេល ដែល ការ ជួញដូរប្រេងបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅពេលមាន ការ ភ័យខ្លាចថាសេដ្ឋកិច្ចពិភពលោកសំខាន់ៗដូចជាសហរដ្ឋអាមេរិក ឬអឺរ៉ុប នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដោយសារអតិផរណាខ្ពស់ ការតម្លើងអត្រាការប្រាក់ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃទំនិញប្រើប្រាស់ និងភាពមិនច្បាស់លាស់នៃសង្គ្រាមឈ្លានពានរបស់ រុស្ស៊ីជាដើម។ កាលពីដើមខែមិថុនា តម្លៃប្រេងអន្តរជាតិបានហក់ ឡើងរហូតដល់ជាង ១២០ ដុល្លារ/បារ៉ែល ប៉ុន្តែតម្លៃនេះបានធ្លាក់ ចុះត្រឹមប្រហែល ៨០ ដុល្លារ/បារ៉ែល។
ទោះយ៉ាងណាក៏ដោយ ក៏មានការយល់ឃើញបែបសុទិដ្ឋិនិយម ផងដែរថា ផលប៉ះពាល់នៃការកាត់បន្ថយផលិតកម្មប្រេងមិនសូវ ជាខ្លាំងលើសដើមប៉ុន្មានទេ ដោយសារកន្លងមក សមាជិករបស់ OPEC+ ក៏មិនបានផលិតប្រេងតាមកូតា ដែលសម្ព័ន្ធភាពនេះ បាន កំណត់៕
ដោយ៖ហួន ឌីណា
ប្រភព៖ Oil extends gains after OPEC+ agrees to slash crude output