“សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ”

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជាក់ថា គណៈប្រតិភូសរុបចំនួន ៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាល ពី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នៅទីក្រុងហ្សឺណែវ។

ក្នុងកិច្ចសន្ទនានេះគណៈប្រតិភូចំនួន៣០បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងវឌ្ឍនភាពនិងសមិទ្ធផលដែល កម្ពុជាសម្រេចបានក្នុង ការលើក កម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើនព្រម ទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាពនិងស្ថាបនាដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស៕ ដោយ៖ វណ្ណ លុក
សូមជូនខ្លឹមសារទាំងស្រុងនូវសេចក្តីថ្លែងការណ៍ព័ត៌មាន៖

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner