ក្រុមការងារយេនឌ័រក្រសួងការពារជាតិ និងសប្បុរសជនអញ្ជើញសួរសុខទុក្ខ យោធិននារីទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល
កណ្តាល៖ លោកជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គ នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង លោក ជំទាវ សប្បុរសឧកញ៉ា វណ្ណ លុយ ទៀង ថៃ ព្រមទាំងក្រុមការងារ យេនឌ័រ ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ កងទ័ពជើង គោក និងយោធភូមិភាគពិសេស បានចុះមកសួរសុខទុក្ខ យោធិន នារី និងបុគ្គលិកនារីបម្រើការអនាម័យ ទូទាំងតំបន់ប្រតិបត្តិការ សឹករងកណ្ដាល។ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ខែតុលានៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ។
ក្នុងឱកាសនេះឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកណ្តាល រាយការណ៍ជូនគណៈប្រតិ ភូ អំពី ស្ថានភាពរួម តំបន់ប្រតិបត្តិការសឹករងកណ្តាល។ពិសេស ការងារ យេនឌ័រនៅគ្រប់អង្គភាពដែលតែងតែយកចិត្តទុកដាក់បំផុត។
ក្នុងពេលសំណេះសំណាលនេះដែរលោកជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន បានលើកយកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបញ្ជាក់ថា “ត្រូវយកចិត្តទុកដាក់ដល់យោធិន ចូលនិវត្តន៍ និងទទួលកូនយោធិនដែលមានសមត្ថភាពឱ្យ ចូលបម្រើ ការងារ តាមរយៈការប្រឡង”។
លោកជំទាវក៏បានកោតសរសើរដល់ ឯកឧត្តមឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាលដែល ខិតខំ បំពេញការងារបានយ៉ាងល្អប្រសើរ ក្នុងការយកចិត្តទុកដាក់ដល់ យោធិន នារី និងគ្រួសារយោធិន។
លោកជំទាវ តុប សារ៉ន ក៏មិនភ្លេចអរគុណដល់លោកជំទាវសប្បុរស ជាពិសេស លោកជំទាវ ឧកញ៉ា វណ្ណ លុយ ទៀង ថៃ ដែលតែងតែ ជួយឧបត្ថម្ភដល់កងទ័ពគ្រប់អង្គភាពដែលត្រូវការលោកជំទាវឲ្យជួយ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនេះដែរ លោកជំទាវឧកញ៉ា បានចូលរួមឧបត្ថម្ភថវិកា ១.៦៥០ដុល្លារសម្រាប់ដាក់លូនិង លោកជំទាវ តុប សារ៉ន ក៏បានចូលរួមឧបត្ថម្ភចំនួន១៥០ ដុល្លារ ក្នុងការដាក់លូផងដែរ។
លោកជំទាវឧកញ៉ា ក៏បានចែកជូនថវិកា ដល់ យោធិននារី និងបុ គ្គ លិក នារីបម្រើការអនាម័យ សរុប ២១នាក់ នូវទឹកពិសា មី ត្រីខ សារុង ក្រមា និងថវិកាមួយចំនួន។ចំណែកយោធិននារី មាន ជំងឺ បានទទួលថវិកា ទឹកដោះគោ ទឹកផ្លែឈើ។ ចំណែក មេបញ្ជាការ រងចំនួនប្រាំរូបនិងយោធិនបុរស ចំនួន៧៥នាក់ ក៏បានទទួលថវិកា មួយចំនួន ផងដែរ៕ដោយ៖ង៉ាន ទិត្យ