កម្ពុជាប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ (Video Inside)
សម្តេចតេជោហ៊ុនសែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាជាមួយនឹងប្រ ទេសក្នុងពិភពលោកដើម្បីចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ប្រសាសន៍ ប្តេជ្ញា នេះបានធ្វើតាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី៦តុលានេះ ក្នុងសន្និសីទគណបក្សអន្តរជាតិមួយ រៀបចំចេញពីក្រុងយូស៊្ហ្នូ សាខាលីនស៍ Yuzhno-Sakhalinsk នៃសហព័ន្ធរុស្ស៊ី។
សម្តេចក្នុងការថ្លែងតាមសុន្ទរកថាវីដេអូថតទុកបានសរសេរថា «ជាការរួមចំណែកដោះស្រាយបញ្ហាប្រែ ប្រួលអាកាសធាតុ, ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតជាប្រទេសតូចនិងជាប្រទេសបញ្ចេញឧ ស្ម័នផ្ទះកញ្ចប់តិច, កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយប្រែប្រួលអាកាសធាតុរបស់សកល» ។
សម្តេចប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចក្នុងប្រទេសបានថ្លែងបន្ត ថាក្នុងការរួមចំណែកដោះស្រាយនេះ កម្ពុជា «បានបង្កើនថវិកាជាតិចំនួន៣ដងសម្រាប់សកម្ម ភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយ ការបញ្ចេញឧស្ម័នប្រមាណ៤២ភាគរយនៅត្រឹមឆ្នាំ២០៣០»។ សម្តេចបន្តថាកម្ពុជាបានដាក់ ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេលវែងប្រកបដោយអព្យាក្រិតកាបូន ដើម្បីជម្រុញ សេដ្ឋកិច្ចបៃតងដែលធុននឹងអាកាសធាតុជាមួយនឹងការបញ្ចេញកាបូនតិចផងដែរ។ (សម្លេងសម្តេច)
គួរបញ្ជាក់ថាពិភពលោកមុននេះបានកំណត់ទិសដៅទប់ស្កាត់ការកើនឡើងកម្តៅដោយសន្យា បញ្ឈប់សកម្មភាពកាប់ព្រៃឈើ និងការឈប់ប្រើប្រាស់ធ្យូងថ្ម។ ប៉ុន្តែសង្គ្រាមក្នុងប្រទេស អ៊ុយក្រែន ត្រូវបានប្រទេសលោកខាងលិច បានបំភ្លេចចោលនូវការសន្យាទាំងនោះ ដែលធ្វើ ឱ្យក្តីបារម្ភនៃការកើនឡើងសីតុណ្ហភាពកម្តៅពិភព លោករហូត ដល់២ចុច៤អង្សាសេ ក្នុង រយៈពេល១០០ឆ្នាំទៅមុខទៀតនោះ នឹងទំនងមិនអាចទប់ ស្កាត់បានឡើយ។