ប៉ូឡូញបើកស្ថានកុងស៊ុលក្នុងរាជធានី (Video Inside)
ប្រទេសប៉ូឡូញទើបតែមានស្ថានកុងស៊ុលកិត្តិយសនៅរាជធានីភ្នំពេញជាលើកដំបូង ដែល មន្ត្រីជាឯកអគ្គរដ្ឋទូត បានថ្លែងចាត់ទុកថាដើម្បី លើកកម្ពស់សេដ្ឋកិច្ចនិងវប្បធម៌ជាមួយ កម្ពុជា។
ពិធីសម្ពោធជាផ្លូវការនូវអគ្គកុងស៊ុលរបស់ប្រទេសប៉ូឡូញនេះបានធ្វើឡើង នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉ូសវ៉ូត រាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូតប៉ូឡូញ លោក វ៉ាល់ដេម៉ា ឌូ បានីអូស្គី Waldemar Dubaniowski បានសម្តែងការស្វាគមន៍ និងបញ្ជាក់ថា ការបើកស្ថានកុង ស៊ុលនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
លោកបន្តថាកុងស៊ុលកិត្តិយសនេះ ក៏មានតួនាទីសំខាន់ក្នុងការដើរតួនាទីជាស្ពាន ពិសេស រវាងរដ្ឋាភិបាលអ្នកជំនួញ ការសម្របសម្រួលវប្បធម៌ និងការផ្លាស់ប្តូរការសិក្សាផងដែរ។
មន្ត្រីទូតប៉ូឡូញដដែលបានបញ្ជាក់ទៀតថា ការបើកនេះទៀត គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគិនជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈទំហំ ពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាកាលពីឆ្នាំ២០២១កន្លងទៅបានឡើងដល់៥៩០ដុល្លារអាមេ រិកហើយនោះ។