២៤ម៉ោងទទួលបានសំណើរកជនបរទេស៣៣នាក់ (Video Inside)

សមត្ថកិច្ចកម្ពុជា បានទទួលសំណើមួយចំនួនទៀត ទាក់ទងនឹងកិច្ចអន្តរាគមន៍ស្វែងរកជន បរទេសក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តម សេនីយ៍ ខៀវ សុភ័គ បានថ្លែងថាគេបានទទួលសំណើចំនួន៧ពាក់ព័ន្ធនឹងជនបរទេស៣៣ នាក់ ក្នុងនោះរួមមានជនជាតិចិនចំនួន ១១នាក់ និងជនជាតិវៀតណាមចំនួន ២២នាក់។ លោកបានបញ្ជាក់ថាសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ។

គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានសំណើដូចជាចំនួន ៤២០សំណើ ដែលមានមនុស្សសរុបចំនួន ១ពាន់០៤២នាក់ ចំនួន១៣សញ្ជាតិ។

កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមាន ក្រុមទុច្ចរិតដែលមានប្រ ភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាព ល្បួងមកធ្វើការក្នុងប្រទេស កម្ពុជាដោយសន្យាឱ្យកម្រៃពល កម្មច្រើន។

ក្នុងប្រតិបត្តិការកន្លងមកនេះ សមត្ថកិច្ចបាន ជួយសង្គ្រោះជនបរទេសចំនួន ៥០៥នាក់ និង ឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់។ សមត្ថកិច្ចនៅបានបិទក្រុមហ៊ុនចំនួន៥ទីតាំង, និងផ្អាក អាជីវកម្មក្រុមហ៊ុន ៤ទីតាំងដើម្បីធ្វើការស្រាវជ្រាវបន្ត។

ads banner