សវនាការកាត់ទោស សម រង្ស៊ី និងបក្ខពួកនឹងបនុ្តសប្តាហ៍ក្រោយ (Video Inside)
សវនាការកាត់ទោសសមរង្ស៊ីនិងបក្ខពួកលើសំណុំរឿង «រូមគំនិតក្បត់» កើតឡើងក្នុងអំឡុង ឆ្នាំ ២០២០ ត្រូវបានលើកយកមកធ្វើសវនាការថ្ងៃនេះ។ ប៉ុន្តែសវនាការនឹងត្រូវលើកបន្តដល់ថ្ងៃទី ១៣តុលាសប្តាហ៍ក្រោយ។
យោងតាមមន្ត្រីសាលាដំបូងរាជធានី, សវនាការនេះ ពាក់ព័ន្ធនឹង សមរង្ស៊ីនិងបក្ខពួក៣៧នាក់។ ក្នុងចំណោមជនជាប់ចោទដែលសវនាការបានធ្វើនៅថ្ងៃ ព្រហស្បតិ៍នេះ មានវត្តមានជនជាប់ចោទចំនួន៣នាក់ ខណៈមេខ្លោងសង្ស័យពាក់ព័ន្ធដូចជា សម រង្ស៉ី, អេង ឆៃអ៊ាង, មូរ សុខហួរ, នុត រំដួល, ម៉ែន សុថាវរិទ្ទ្រ, ឡុង រី, អ៊ូ ច័ន្ទឫទ្ធិ និង ហូរ វ៉ាន់ ត្រូវគេរាយការណ៍ថាបានធ្វើនីរទេសខ្លួននៅក្រៅស្រុក។ សំណុំរឿង«រួមគំនិតក្បត់» នេះ បានកើតឡើងក្នុងកំឡុងឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត ពាក់ព័ន្ធនឹងផែនការប្រកាសវិល ត្រឡប់មកប្រទេសកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សវនាការ ដែលមានការ ចូលរួមតាមដានដោយអ្នកសង្កេតការណ៍ជាតិ, អន្តរជាតិ, អង្គការ ក្រៅរដ្ឋាភិបាល និងតំណាង អង្គទូតមួយចំនួនទៀតនោះ នឹងត្រូវបន្តនៅថ្ងៃទីព្រហស្បតិ៍ សប្តាហ៍ក្រោយ។