រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងពលរដ្ឋតាមដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្នទឹកជំនន់ (Video Inside)

រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងដល់ពលរដ្ឋទាំងអស់ដែលរស់នៅតាមដងស្ទឹងសែន ត្រូវ បង្កើនការប្រុង ប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកបានឡើងលើសកម្រិត ប្រកាសអាន្នខ្ពស់។

ការជូនដំណឹងប្រុងប្រយ័ត្ននេះ បានធ្វើចំពោះពលរដ្ឋរស់នៅតាមដងស្ទឹង ស្រុកសណ្តាន់, ស្រុកប្រាសាទសំបូរ,ស្រុកកំពង់ស្វាយ,ស្រុកសន្ទុក,ក្រុងស្ទឹងសែន,ស្រុក បារាយណ៍ និងស្រុក ស្ទោង ខណៈទឹកស្ទឹងសែនផ្នែកខាងលើកំពុងកើនឡើងជាលំដាប់។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម តំបន់ខ្ពង់រាប ដែលរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅក្នុងសប្តាហ៍នេះ នឹងមានភ្លៀងធ្លាក់ ក្នុង កម្រិតពី តិចទៅច្រើន។

ស្ថានភាពដែលនឹងមានទឹកធ្លាក់បន្ថែមនេះ នឹងធ្វើឱ្យទឹកស្ទឹងនឹងហូរមកដល់ ផ្នែកខាងក្រោមជាបន្ត បន្ទាប់ ក្នុងរយៈពេលពី៣ ទៅ ៧ថ្ងៃ ខាងមុខនេះ ដែលកត្ដានោះ នឹងធ្វើ ឲ្យកម្ពស់ទឹកស្ទឹងសែននៅស្ថានីយ៍ នឹងអាចឡើងដល់កម្រិតប្រកាសអាសន្ន ។

រដ្ឋបាលខេត្ត បានដាស់តឿនពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទឹកភ្លៀង ដើម្បីជៀស វាងគ្រោះថ្នាក់ផ្សេងៗ ដែលនឹងអាចកើត មានឡើងជាយថាហេតុ ។

ads banner