រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងពលរដ្ឋតាមស្ទឹងពោធិ៍សាត់ត្រូវប្រុងប្រយ័ត្ន (Video Inside)

កម្ពស់ទឹកក្នុងស្ទឹងពោធិ៍សាត់ បានកើនឡើងលើសកម្រិតប្រកាសអាសន្ន។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដាស់តឿនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកដែល បានកើនឡើងជាបន្តបន្ទាប់ទៀតនេះ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ,ស្ទឹងព្រៃខ្លុង និងស្ទឹងធំ នឹងកើនខ្ពស់ហើយនឹងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់កើនឡើង និងអាចបង្កអោយមានទឹកជំនន់។ កម្ពស់ទឹកក្នុងស្ទឹងពោធិ៍សាត់ថ្ងៃនេះ ត្រូវគេរាយ ការណ៍ថា បានកើនឡើងដល់៥ម៉ែត្រនិង៣សង្ទីម៉ែត្រដែលខ្ពស់ជាងកម្រិតប្រកាសអាសន្ន។ កម្រិតទឹក ត្រូវប្រកាសអាសន្នគឺ៥ម៉ែត្រ ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដាស់តឿន ប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និង ស្ទឹងពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះ ថ្នាក់ផ្សេងៗ ដែលអាចកើតមាន ឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ ជម្លៀសប្រជាពលរដ្ឋដែល ងាយរងគ្រោះ។

ads banner