កម្ពស់ទឹកទន្លេក្នុងខេត្តកំពង់ឆ្នាំងបន្តកើនឡើង (Video Inside)

កម្ពស់ទឹកទន្លេក្នុងខេត្តកំពង់ឆ្នាំង បានបន្តកើនឡើង និងសេចក្តីរាយការណ៍ថ្ងៃទី៦តុលានេះ បានឱ្យដឹងថាទឹកបានប៉ះពាល់ពលរដ្ឋចំនួន៣៣៧គ្រួសារ។ យោងតាមរដ្ឋបាលខេត្ត ស្រុក ចំនួន២ដែលបង្កការប៉ះពាល់ដល់ពលរដ្ឋគឺស្រុកកំពង់លែង និងស្រុកបរិបូណ៍ ។

របាយការដដែលបានបង្ហាញថា នៅស្រុកកំពង់លែង មានពលរដ្ឋរងគ្រោះចំនួន១៩៤ គ្រួសារ ,ចំណែកនៅស្រុកបរិបូណ៍មានពលរដ្ឋរងគ្រោះចំនួន ១៤៣ គ្រួសារផងដែរ។ សេចក្តីរាយ ការណ៍បានបន្តថាពលរដ្ឋរងគ្រោះមួយចំនួននៅក្នុងខេត្ដកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ បាន ជួយសង្គ្រោះនាំមកកាន់ទីទួលសុវត្ថិភាព និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មកចែក ជូន ផងដែរ។ មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីករណីប៉ះពាល់ដល់អាយុជីវិត នោះទេនាពេលនេះ។

ads banner