សម្តេចតេជោបញ្ជាក់ការនៅបន្តឧបត្ថម្ភគ្រួសាររងគ្រោះដោយវិបត្តិកូវីដ១៩ (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងរំពឹងថាបន្ទុកនៃការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារវិបត្តិកូវីដ១៩ នឹងត្រូវបន្តយ៉ាងហោចប្រមាណជាង ១ឆ្នាំ ទៅមុខទៀតបើទោះបីជាស្ថានការណ៍កូវីដ១៩ក្នុងប្រទេសមានភាពធូរស្រាលខ្លះ ក៏ ដោយ។
កាលពីម្សិលមិញ រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសនូវការបន្តអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ជួនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ១៩ និងការរៀបចំ ដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារងាយរងហានិភ័យដើម្បី ឆ្លើយតបនឹង សម្ពាធអតិផរណា។
សម្តេចតេជោហ៊ុនសែននៅថ្ងៃទី៦តុលានេះ បានមានប្រ សាសន៍បញ្ជាក់ ជុំវិញការបន្តជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់ពលរដ្ឋក្រីក្រនិងងាយរង គ្រោះដោយសារ វិបត្តិកូវីដ១៩នេះ។ (សម្លេង)
កម្ពុជា ទើបតែមានក្នុងសម័យដឹកនាំសម្តេចតេជោសែននេះទេ ដែលមានការយកចិត្តទុកដាក់ ខ្លាំងលើជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស។ សម្តេចតេជោហ៊ុនសែន នៅជាមួយគ្នានេះផង ទៀតបានស្នើដល់ពលរដ្ឋណាដែលរងការប៉ះពាល់ដោយវិបត្តិកូវីដ១៩ដែលត្រូវបានគេមើល រំលង សូមដាក់ពាក្យស្នើមករកការឧបត្ថម្ភសាច់ប្រាក់និងពាក្យស្នើនោះនឹងត្រូវក្រុមក្រុមការ ងារពិនិត្យមើលដើម្បីរកការសម្រេច។ (សម្លេង)
នៅជាមួយគ្នានេះផងដែរ, សម្តេចតេជោហ៊ុន សែនបានថ្លែងប្តេជ្ញាការជួយតម្លើងប្រាក់បៀរវត្ស ដល់បុគ្គលិករាជការនិងកម្មករតាមរោងចក្រ ផងទៀតបើទោះបីជាប្រាក់ចំណូលរបស់រដ្ឋមាន ការធ្លាក់ចុះខ្លះក៏ដោយ។