ក្រុមការងារយេនឌ័រ នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា របស់ឧត្តមសេនីយ៍ឯក ស ថេត ចុះសួរសុខទុក្ខមន្ត្រីនគរបាលជានារី ដែលកំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ បាននាំយកនូវថវិកា គ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈមួយចំនួន របស់លោកស្នងការ ចុះសួរសុខទុក្ខមន្ត្រីនគរបាលជានារី ដែលកំពុងតែសម្រាកព្យាបាលជំងឺ។ នេះបើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២នេះ។

លោកស្រីអនុសេនីយ៍ ទោ ម៉ម សារឿន មន្ត្រីការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ទទួលបានការឧបត្ថម្ភ៖ ថវិកាលោកស្នងការ ចំនួន ៤០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន, ថវិកាសមាគមនារី ចំនួន ៤០មុឺនរៀល, ថវិកាលោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា ស្នងការរង ចំនួន ២០ម៉ឺន, ថវិកាលោកឧត្តមសេនីយត្រី តឹង សុធី ស្នងការរង ចំនួន ២០ម៉ឺនរៀល និងសម្ភារ:មួយចំនួន, ថវិកាលោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម ចំនួន ១០ម៉ឺនរៀល, ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន ៥មុឺនរៀល។

ក្នុងឱកាសនោះដែរ មន្ត្រីទាំងអស់ ក៏បានគោរព និងថ្លែងអំណរអគុណ ជូនចំពោះលោកស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីសម្រាលមាតុភាព និងមានជំងឺ មិនថាបុរស ឬ ស្ត្រី លោក តែងយកចិត្តទុក្ខដាក់គ្រប់ពេល ទោះបីជាលោក មិនបានចុះដោយផ្ទាល់ ក៏ចាត់ចែងឱ្យក្រុមការងារយេនឌ័រ នាំយកនូវថវិកា និងសម្ភារ:ទៅសួរសុខទុក្ខ ដោយផ្ទាល់ដល់មន្ត្រី ដែលមានជំងឺផងដែរ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner