ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ ថ្ងៃនេះលោកអ្នកអាចប្រកបការងារ ព្រមទាំងអាជីវកម្ម នានាបានល្អប្រសើរណាស់។ ប៉ុន្តែស្របពេលជាមួយគ្នា លោកអ្នកអាចនឹងមានបញ្ហាខ្លះជា មនុស្សដែលរួមក្រុមការងារជាមួយគ្នា។​ អាស្រ័យហេតុនេះ សូមមានភាពអត់ធ្មត់ ហើយត្រូវ មានហេតុផលបំផុតរាល់ពេលបំពេញការងារ។ ក្នុងនោះ ចូរធ្វើការងារយ៉ាងណាធានាអោយ បាននូវភាពត្រឹមត្រូវ និងដោយការការទទួលខុសត្រូវបំផុត។ ក្រៅពីនេះ ភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយរកឳកាសដើម្បីកែកំហុស។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាលាភសំណាងធំសម្រាប់អ្នក។ រាល់ការងាររដ្ឋឯកជន ព្រមទាំងជំនួញជួញប្រែនានានឹងទទួលបានភាពងាយស្រួល និង ប្រាក់ចំណេញច្រើនលើសពីការរំពឹងទុក។ ក្នុងនោះដែរ លោកអ្នកក៏នឹងត្រូវប្រឈមជាមួយ ការទទួលខុសត្រូវច្រើនផងដែរ។ អាស្រ័យហេតុនេះសូមប្រើប្រាស់ពេលវេលាអោយបាន សមប្រកបទៅនឹងការងារចំបងរបស់អ្នក។ ទន្ទឹមនឹងផលល្អប្រសើរនេះ  ចាំបាច់ត្រូវរក្សាពាក្យសំដី និងអាកប្បកិរិយាជាមួយនឹងមនុស្សនៅក្នុងរង្វង់ការងាររបស់អ្នក មិនដូច្នេះទេអ្នក ក៏អាចនឹងមានបញ្ហាក្នុងទំនាក់ទំនងបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី។ ក្នុងពេលនេះមិនចាំបាច់មានការភ័យខ្លាច ឬព្រួយបារម្ភអំពីការងារ ឬការ ចំណាយដើមទុនទេ ពីព្រោះអ្នកនៅតែមានលទ្ធភាពធ្វើអោយការងាររបស់អ្នកទទួលបាន ភាពជោគជ័យផងដែរ។ ប៉ុន្តែ ប្រហែលជាអ្នកអាចនឹងមានការលំបាកផ្នែកទំនាក់ទំនង ជាមួយមនុស្សរួមក្រុម ឬដៃគូជំនួញខ្លះដោយសារការមិនជឿទុក ឬបញ្ហាចាស់ដែលមិនបាន ដោះស្រាយកន្លងមក។ ដោយឡែក លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី​ ដូច្នេះសូម ពិចារណាអោយបានគ្រប់ជ្រុងជ្រោយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងប្រកបទៅដោយភាពជោគជ័យខ្លាំងទ្វេរដង។ រាល់បញ្ហាដែល ធ្លាប់ជួបប្រទះហាក់រសាត់បាត់ទៅឆ្ងាយ ហើយនាំមកនូវភាពងាយស្រួល និងស្ថេរភាព។ ក្នុងពេលនេះ សូមជៀសវាងរាល់ការងារទាំងឡាយដែលមិនមានគម្រោង ឬដោយការ ប្រថុយប្រថានពីព្រោះវានឹងធ្វើអោយអ្នកបាត់បង់លំនឹងច្រើន ហើយក៏ចំណាយពេលវេលា ដោយឥតសមហេតុផលផងដែរ។ សូមបែងចែកពេលវេលាខ្លះ ដើម្បីពិនិត្យវាយតម្លៃ និងរៀបចំគម្រោងផែនការបន្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល បំផុតសម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារ ឬធ្វើការចាកចេញដើម្បីទទួលបានឪកាសថ្មីៗ។ ចំពោះស្ថានភាពប្រែប្រួលខាងក្រៅនៅមិនទាន់នឹងហ្ន៎នៅឡើយ ប៉ុន្តែមិនគួរមានការព្រួយ បារម្ភច្រើនពេកទេ ដោយសារលោកអ្នកអាចសម្រប និងដោះស្រាយបញ្ហាចំពោះមុខបាន ល្អប្រសើរណាស់។ ក្រៅពីនេះ សូមលោកអ្នកកុំធ្វើការចំណាយដើមនទុនច្រើន ឬកុំពាក់ព័ន្ធ អោយសោះជាមួយបំណុល ពីព្រោះអ្នកអាចនឹងជួបភាពខកចិត្ត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់ផលប្រយោជន៍អ្នកបានទេ។ លោកអ្នកអាចធ្វើការ បណ្តាក់ទុនធំតូចទៅតាមបំណងប្រាថ្នា។ ក្នុងនោះ ថ្ងៃនេះក៏ពេលវេលាសម្រាប់លោកអ្នក ដែលមានបំណងចង់ផ្លាស់ប្តូររបត់ការងារផងដែរ ពីព្រោះការចាកចេញនេះនឹងផ្តល់ ប្រយោជន៍គួរជាទីមោទនក្រៃលែង។ ដោយឡែក សូមរក្សាចិត្តគំនិតអោយស្ថិតនៅក្រោមការគ្រប់គ្រង។ ក្រៅពីនេះ សូមកុំទាន់គិតគូរពីការឈប់សម្រាក ឬដំណើរកំសាន្ត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងឆាប់រហ័ស។ អ្នកនឹងអាចស៊ូទ្រាំបញ្ហាទាំងអស់ដោយជោគជ័យ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំ ប៉ុន្តែត្រូវមានភាពអត់ធ្មត់។ សូមមានភាពរួសរាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ វិធីសាស្រ្តនេះនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញ។  ទន្ទឹមនឹង ស្ថានភាពល្អប្រសើរក្នុងការងារ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏មានភាពសុខដុមរមនា ណាស់ផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួន និងមិត្តរួមការងារឡើយ។ ក្រៅពីនេះ សូមរក្សាគំលាតពី មនុស្សថ្មីៗ ពិសេសមិនគួរចែករំលែកពត៌មានសំខាន់ណាមួយនោះទេ ពីព្រោះមិនត្រឹមតែ អ្នកអាចជួបនឹងការខកចិត្តនោះទេ ថែមទាំងបាត់បង់ប្រយោជន៍ក្នុងការងារផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអោយលោកអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកំរិតអប្បបរមា។ ការចំណាយដើមទុន ពេលវេលា និងកំលាំងកាយចិត្តច្រើនក៏នៅ តែមិនអាចទទួលបានអំណោយផលទៅតាមក្តីប្រាថ្នានៅឡើយ ដូច្នេះបន្តអនុវត្តការងារ ដែលមាននៅក្នុងពេលបច្ចុប្បន្នសិន។ ក្នុងពេលទន្ទឹមគ្នានេះ សូមធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងថ្នាក់លើឲ្យកាន់តែប្រសើរ ដើម្បីអោយអ្នកអាចមានលទ្ធភាព យល់ដឹងបន្ថែមចំពោះកាតព្វកិច្ចរបស់ខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ចូររក្សាអ្វីៗអោយស្ថិតនៅក្រោម ស្ថានភាពដែលអាចគ្រប់គ្រងបាន។ ក្នុងនោះ ការរឿងលុយកាក់ ការខ្ចីបុល រួមទាំងផ្ទេរផ្ទូរ នានាគួរតែត្រូវប្រុងប្រយ័ត្ន ដោយសារការខាតបង់មានកំរិតខ្ពស់ណាស់។ ស្របពេលនេះ សូមព្យាយាមបញ្ចប់ការងារនៅលើតុទាំងឡាយ ហើយចែករំលែកពេលវេលាខ្លះដើម្បីដោះ ស្រាយបញ្ហាចាស់ថ្មីអោយបានជ្រះស្រឡះ។ លើសពីនេះ ភាពរវល់អាចជះឥទ្ធិពលដល់សុខមាលភាព។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ ក្នុងនោះ មនុស្សនៅជុំវិញ ខ្លួនក៏កំពុងមើលបំណាំអ្នកច្រើនផងដែរ។ ក្នុងពេលនេះ ព្យាយាមរក្សាស្ថានភាពការងារ និងការឆ្លើយតបនានាអោយបានស្ងប់ស្ងាត់ និងប្រកបដោយភាពត្រឹមត្រូវបំផុត។ ធ្វើយ៉ា សូមប្រាកដថាលោកអ្នកមិនបង្ករកំហុសក្នុងការអនុវត្តការងារ។ ក្រៅពីនេះ សូមកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវានឹងមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ថោះ ម្សាញ់ មមី រាសីរបស់អ្នកឡើងខ្ពស់ត្រដែត។ រាល់បញ្ហាប្រទាក់ក្រឡា ត្រូវបានដោះស្រាយ។ ការអនុវត្តការងារ និងផ្តើមអាជីពថ្មីនឹងល្អប្រសើរណាស់។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner