ច្បាប់រឹតបន្តឹងកូវីដ បង្ខំឱ្យសកម្មភាពសេវាកម្មរបស់ចិនបន្តធ្លាក់ ចុះក្នុង រយៈពេលបួនខែ ជាលើកដំបូង

ចិន៖ដំណើរការសេវាកម្មរបស់ចិនមានការធ្លាក់ចុះជាលើកដំបូង
ក្នុងរយៈពេល៤ខែមកនេះដោយសារការរឹតបន្តឹងទប់ស្កាត់កូវីដ១៩របស់អាជ្ញាធរចិន។គោលនយោបាយ”សូន្យកូវីដ”ចិនបានបង្កើត រនាំងដល់តម្រូវការផលិតកម្មដែលបានជួបភាពផុយស្រួយស្រាប់ និងកាន់តែធ្វើឱ្យបាត់បង់ទំនុកចិត្តផ្នែកអាជីវកម្ម។ នេះបើតាមការ ស្ទាបស្ទង់មតិក្នុងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ Caixin ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

ធ្លាក់ចុះពី ៥៥,០ មកនៅ ៤៩,៣ ក្នុងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ Caixin ក្នុងខែសីហា ឆ្នាំ២០២២ ដោយសារតែ វិធានការ ទប់ស្កាត់កូវីដ១៩របស់អាជ្ញាធរចិន តាមរយៈការរឹតបន្តឹង ការធ្វើដំណើរ និងបានផ្តល់ផលប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការ ផ្គត់ផ្គង់និងតម្រូវការទីផ្សារផលិតកម្មចិន។ ការស្ទង់មតិ Caixin បាន បង្ហាញថា ក្រុមហ៊ុនសេវាកម្ម កំពុងប្រឈមនឹងតម្រូវការនិង ផលិតកម្ម ធ្លាក់ចុះ ទន្ទឹមនឹងការកើនឡើងនៃការចំណាយ បើទោះបីជាការបញ្ជាទិញពីបរទេសកំពុងងើបឡើងវិញក៏ដោយ។

គួររំព្ញកឡើងវិញថា សេដ្ឋកិច្ចចិនត្រូវបានកត់ត្រាថាមានសញ្ញា ប្រសើរ ឡើងបន្តិចនៅខែសីហាឆ្នាំនេះ ជាមួយនឹងកំណើនក្នុង ទិន្នផល រោងចក្រនិងការលក់រាយលើសការរំពឹងទុក។ ក៏ប៉ុន្តែនៅ តែត្រូវបានរារាំងដោយវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ និងការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ដែលបង្កឱ្យចិនជួ ប វិបត្តិ សេវាកម្មដូច្នេះ។

វិបត្តិសេវាកម្មធ្លាក់ចុះនៅចិននេះ ក៏នឹងត្រូវបានបន្តទាញទម្លាក់ នៅក្នុងកាលៈទេសៈកូវីដ១៩ ដែលនៅមិនទាន់មានភាពធូរស្រាល និងកាន់តែស្មុគស្មាញ បង្កផលអវិជ្ជមានមកលើសេដ្ឋកិច្ចចិន។ នេះបើតាមការលើកឡើងរបស់លោក Wang Zhe សេដ្ឋវិទូ ជាន់ខ្ពស់នៅ Caixin Insight Group។

លោក Wang Zhe បន្តថា ដើម្បីអាចកាត់បន្ថយផលប៉ះពាល់ ក្នុងវិស័យផលិតកម្មចិននេះ រដ្ឋាភិបាលគួរអនុវត្តគោលនយោ បាយលើកកម្ពស់ការងារ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជំរុញឱ្យមាន ទីផ្សារប្រើប្រាស់ និងបង្កើនទំនុកចិត្តអ្នកប្រើប្រាស់តាមរយៈ គោលនយោបាយជាដើម។
គួរជម្រាបជូនថា នៅប្រទេសចិនស្ថានភាពសេដ្ឋកិច្ចកំពុង រងផលប៉ះពាល់ខ្លាំង ក្រោមវិធានការទប់ស្កាត់ រលកឆ្លង កូវីដ១៩នៅក្នុងទីក្រុងសំខាន់ៗដូចជា ក្រុងសៀងហៃ និង ក្រុងប៉េកាំង។ មនុស្សរាប់សិបលាននាក់ត្រូវស្ថិត ក្រោមការ បិទខ្ទប់ដ៏តឹងរ៉ឹង និងហាមមិនឱ្យមានការចេញកម្សាន្ត បើទោះ ក្នុងពិធីបុណ្យជាតិឈប់សម្រាកក៏ដោយ។
កាលពីខែឧសភា ការិយាល័យស្ថិតិជាតិរបស់ចិន បង្ហាញថា តាំងពីផ្ទុះកំណើនករណីឆ្លងកូវីដ១៩ រយៈពេលតែជាង ១ខែ អត្រាអ្នកអត់ការងារធ្វើបានកើនឡើងពី ៥,៨ភាគរយ ក្នុងខែមីនាទៅ ៦,១ភាគរយ ក្នុងខែមេសា។ ចំណែក អំណាចទិញរបស់ប្រជាជន បាន ធ្លាក់ចុះក្នុងរយៈពេល ២ខែជាប់គ្នា គឺធ្លាក់ចុះ ៣,៥ភាគរយ ក្នុងខែមីនា និង ធ្លាក់ចុះ ១១,១ភាគរយ ក្នុងខែមេសា។ នេះ ជា ស្ថានការណ៍ដ៏អាក្រក់ខ្លាំងដែលចិនមិនធ្លាប់ជួបប្រទះ គិតតាំងពី ពីរឆ្នាំកន្លងទៅ៕
ដោយ៖ បណ្តូល ពេជ្រ

ads banner