គណបក្សខ្មែររួបរួមជាតិប្រកាស​​ដកខ្លួនចេញពីសមាជិក​ភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ

ភ្នំពេញ៖គណបក្សខ្មែររួបរួមជាតិ បានប្រកាសដកខ្លួនចេញពីសមាជិកភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃទី៩ ខែតុលាឆ្នាំ២០២២ តទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សខ្មែររួបរួមជាតិនៅរសៀលថ្ងៃទី៩ ខែតុលានេះបានឱ្យដឹងថា ដោយយល់ឃើញថា ខ្លឹមសារនៃពិធីសារសម្ព័ន្ធភាពអ្នកប្រជាធិប​តេយ្យខ្មែរ មិនអាចអនុវត្តទៅបានដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្​រអាណត្តិទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារសុខដុមរមនាប្រកបដោយប្រសិទ្ធភាពខ្ពស់និងដើម្បីសមស្របទៅតាមការវិវត្តស្ថានការនយោបាយថ្មីៗនេះគណបក្សខ្មែររួបរួមជាតិបានសម្រេចដកខ្លួនចេញពីសមាជិកភាពនៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនេះតទៅ។

សូមជម្រាបថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺមានគណបក្សចំនួនបី រួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនិងគណបក្សខ្មែរតែមួយ ។ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៕ដោយ៖ពលជ័យ

ads banner