អាជ្ញាធរនៅខេត្តបន្ទាយមានជ័យលើកទឹកចិត្តវិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស
បន្ទាយមានជ័យ៖ អាជ្ញាធរ មានសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានកោតសរសើរលើកទឹកចិត្តវិស័យឯកជននានា រួមទាំងសាលាអន្តរជាតិស្មាតវើលនៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅមូលដ្ឋាននានាក្នុងខេត្ត ។
លោក លី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យថ្លៃងដូចខាងលើកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២២ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ប័ណ្ណសរសើរ វិញ្ញាបនបត្រឆ្លងភូមិសិក្សា ជូនដល់សិស្សានុសិស្សលទ្ធផលឆ្នើម របស់សាលាអន្តរជាតិស្មាតវើលដ៍(International Smart World School) នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទាំងកម្មវិធីសិក្សាជាតិនិងអន្តរជាតិ ប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដែល បានរៀបចំដោយសាលានេះនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះ សិស្សាសិស្សចាត់តាំងកម្មវិធីបានប្រកាសហេតុនិងកម្មវិធីនានាដូចជាការគោរពទង់ជាតិ ការស្មឹងស្មាធគោរពគុណមាតាបិតា ការសម្តែងកាយវិការប្រធានបទ “កូនមានតឿ”.របាំសារ៉ាវ៉ាន់ ការសម្តែងរឿងខ្លី”ការភ្ញាក់រលឹក “ជាដើម ។
លោកស្រី លី លីនណា នាយិកាសាលាអន្តរជាតិស្មាតវើលក្រុងសិរីសោភ័ណ បានបានលើកឡើងថា : ពិធីនេះ បង្ហាញពីនិមិត្តរូបលទ្ធផលនៃការបណ្តុះបណ្តាលដែលជាបេសសកកម្មរបស់សាលា និងក៏ជាបំណងប្រាថ្នារបស់អាណាព្យាបាលឬមាតាបីតាសិស្សដុចដែលន័យថា “កូនៗជាទីស្រឡាញ់ស្មើកែវភ្នែកមិនបានផ្តល់អំណោយមាសប្រាក់ ឡានទំនើប ឬបាច់ផ្កាដល់ឪពុលម្តាយ ឬអាណាព្យាបាលទេ ប៉ុន្តែកូនៗបានទទួលវិញ្ញាបនប័ត្រឆ្លងភូមិសិក្សា វិញ្ញាបនប័ត្រផ្សេងៗ ប័ណ្ណសរសើរនូវស្នាដៃឆ្នើម ” ។ ហើយជាសំណាងផងដែរដែលបានកើត រស់នៅនិងបានរៀនសូត្រក្នុងសម័យតេជោសែននេះ ។
លោកស្រី លី លីនណា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអុនុញ្ញាតិអោយគ្រឹះស្ថានសិក្សាឯកជនរបស់លោកស្រី ចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការត្រួតពិនិត្យរបស់ក្រសួងនិងមន្ទីរអប់រំ យុវជននិងកីឡាដើម្បីលើកម្ពស់គុណភាព ប្រសិទ្ធភាពនិងសីលធម៌នៃការអប់រំថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ។
លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបានថ្លាេងបន្តថា នេះជាស្ពានក្នុងការផលិតនូវធនធានមនុស្សដែលពោរពេញទៅដោយចំណេះដឹង ជំនាញសមត្ថភាព ទេពកោសល្យ និងបច្ចេកទេស ។
ក្នុងនាមរដ្ឋបាលខេត្តនិងលោកផ្ទាល់ លោកក៏សូមសម្តែងនូវសេចក្តីអប អរ សាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសាលាអន្តរជាតិស្មាតវើលដ៍ ដែលបានខិតខំចូលរួមយ៉ាងសកម្មររួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ថ្នាក់មតេ្តយ្យ បឋមសិក្សា និងមធ្យមសិក្សា និងបានចំណាយ ធនធានដើម្បីកសាង អគារសិក្សាស្របតាមនិយាមគរុកោសល្យនិងបំពាក់សម្ភារៈរូបវ័ន្តទំនើបៗ ។
ម្យ៉ាងវិញទៀត លោកសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់សាលានិងកោតសរសើរ ថ្នាក់ដឹកនាំខេត្ត រួមជាមួយនឹង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រង សាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល ព្រមទាំងសិស្សានុសិស្សទាំងឡាយដែលបានខិតខំប្រឹងប្រែង អស់ពី សមត្ថភាព និងយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត សហការគ្នាយ៉ាងរលូនកន្លងមក ។ ពោលគឺដើម្បីជំរុញផ្តល់ចំណេះដឹងដល់ការសិក្សារៀនសូត្រ របស់សិស្សានុសិស្សតាំងពីកុមារភាពឱ្យទទួលបានលទ្ធផលដ៏គួរជាទីមោទន ដូចដែលបានឃើញនៅចំពោះមុខនេះ ៕ ដោយ ៖ ឃិន គន្ធា