គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ចេញសេចក្តីថ្លែងការណ៍រួមគ្នាបន្ទាប់ពីជំនួបមេបក្សទាំងពីរ

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញរាជធានីភ្នំពេញមានជំនួប ពិភាក្សាមួយរវាងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹម ប៊ុនឆៃ និងគណបក្សកម្ពុជានិយមដឹកនាំដោយ លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។

បន្ទាប់ពីជំនួបប្រមុខគណបក្សទាំងពីរនេះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមានប្រាំចំណុចដែលបញ្ជាក់អំពីការរួមគ្នារវាងគណបក្សទាំងពីរ(រូបថតៈពលជ័យ)

ជំនួបនេះត្រូវបានប្រកាសថា ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោត ជាតិ ឆ្នាំ២០២៣ ខាងមុខ។
បន្ទាប់ពីជំនួបប្រមុខគណបក្សទាំងពីរនេះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមានប្រាំចំណុចដែលបញ្ជាក់អំពីការរួមគ្នារវាងគណបក្សទាំងពីរ៕ដោយ៖ពលជ័យ
សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍រួម៖

ads banner