ប្រធានាធិបតីនេប៉ាល់ ឆ្លងកូវីដ-១៩
កាតាម៉ាន់ឌូ៖ ប្រធានាធិបតីនេប៉ាល់ លោកស្រី Bidya Devi Bhandari ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។ នេះបើតាមមន្ត្រីមន្ទីរពេទ្យបញ្ជាក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត Dinesh Kafle នាយកប្រតិបត្តិ នៃមន្ទីរពេទ្យ Tribhuvan Teaching បាននិយាយថា ប្រធានាធិបតីដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅក្នុងការធ្វើតេស្ត PCR។
លោក Tika Dakar អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងការិយាល័យប្រធានាធិបតីបានប្រាប់ស៊ីនហួថា ប្រធានាធិបតីក៏ត្រូវបានធ្វើតេស្តរកជំងឺគ្រុនឈាម និងជំងឺគ្រុនផ្តាសាយតាមរដូវផងដែរ ប៉ុន្តែលទ្ធផលទាំងអស់គឺអវិជ្ជមាន៕ ប្រភពពី ស៊ីនហួរ, ដោយ៖
កាតាម៉ាន់ឌូ៖ ប្រធានាធិបតីនេប៉ាល់ លោកស្រី Bidya Devi Bhandari ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។ នេះបើតាមមន្ត្រីមន្ទីរពេទ្យបញ្ជាក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត Dinesh Kafle នាយកប្រតិបត្តិ នៃមន្ទីរពេទ្យ Tribhuvan Teaching បាននិយាយថា ប្រធានាធិបតីដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅក្នុងការធ្វើតេស្ត PCR។
លោក Tika Dakar អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងការិយាល័យប្រធានាធិបតីបានប្រាប់ស៊ីនហួថា ប្រធានាធិបតីក៏ត្រូវបានធ្វើតេស្តរកជំងឺគ្រុនឈាម និងជំងឺគ្រុនផ្តាសាយតាមរដូវផងដែរ ប៉ុន្តែលទ្ធផលទាំងអស់គឺអវិជ្ជមាន៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត