Cambodia2050 Ep45: គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា

រដ្ឋាភិបាលកម្ពុជាឌីជីថលគឺការរៀបចំអភិបាលកិច្ចមួយទៅលើការកែលំអរ ទៅលើការលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាសាធារណៈតាមរយៈការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងក្រសួងស្ថាប័ន។ ហើយការធ្វើបដិរត្តកម្មឌីជីថលនេះគឺទាំងជួរមុខនិងជួរក្រោយ។ ពេលដែលយើងនិយាយដល់ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋគាត់មកសូមសេវានៅជួរមុខប៉ុន្តែនៅពីក្រោយខ្នង ការផ្តល់សេវាហ្នឹងក៏មានដំណើការដើម្បីជំរុញសេវាសាធារណៈដំណើរការតាមប្រព័ន្ធឌីជីថលដែរ។ នៅក្នុងប្រព័ន្ធឌីជីថលនេះ មានទាំងការផ្ដល់សេវាជាសាធារណៈ ទាំងការផ្សារភ្ជាប់ប្រជាជនទៅនឹងការធ្វើការសម្រេចចិត្តនានារបស់រដ្ឋាភិបាល។

. អ្វីទៅជារដ្ឋាភិបាលឌីជីថល ហើយតើមូលហេតុអ្វី បានជារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើងនូវគោលនយោបាយរដ្ឋាភិបាលកម្ពុជាឌីជីថល​ ២០២២-២០៣៥​ នេះឡើង ?

ពាក់ព័ន្ធទៅដល់សំនួរលោកស្រី ថាតើអ្វីទៅជារដ្ឋាភិបាលឌីជីថល? ខ្ញុំសូមជម្រាបជូន រដ្ឋាភិបាលកម្ពុជាឌីជីថលគឺការរៀបចំអភិបាលកិច្ចមួយទៅលើការកែលំអរ ទៅលើការលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាសាធារណៈតាមរយៈការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងក្រសួងស្ថាប័ន។ ហើយការធ្វើបដិរត្តកម្មឌីជីថលនេះគឺទាំងជួរមុខនិងជួរក្រោយ។ ពេលដែលយើងនិយាយដល់ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋគាត់មកសូមសេវានៅជួរមុខប៉ុន្តែនៅពីក្រោយខ្នង ការផ្តល់សេវាហ្នឹងក៏មានដំណើការដើម្បីជំរុញសេវាសាធារណៈដំណើរការតាមប្រព័ន្ធឌីជីថលដែរ។ នៅក្នុងប្រព័ន្ធឌីជីថលនេះ មានទាំងការផ្ដល់សេវាជាសាធារណៈ ទាំងការផ្សារភ្ជាប់ប្រជាជនទៅនឹងការធ្វើការសម្រេចចិត្តនានារបស់រដ្ឋាភិបាល។

ជួនកាលទៀត យើងទទួលមតិរបស់ប្រជាពលរដ្ឋទៅលើរឿងអ្វីមួយ ដែលយើងមានការបើកចំហឬ ពេលខ្លះទៀតយើងនិយាយពីការប្រើប្រាស់ទិន្នន័យដើម្បីធ្វើការសម្រេចចិត្ត​​ឬក៏ធ្វើគោលនយោបាយដើម្បីបម្រើពលរដ្ឋ ព្រោះពេលណាយើងមានការផ្ដល់សេវាជាសាធារណៈឬក៏អី្វផ្សេងៗទៅជាប្រព័ន្ធ វាធ្វើមានទិន្នន័យ។ តាមរយៈទិន្នន័យហ្នឹង រដ្ឋាភិបាលអាចធ្វើការវិភាគ ដឹងទុកបាននូវតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋដើម្បីផ្ដល់ជាសេវាជូនប្រជាពលរដ្ឋ។ ការជំរុញការអភិវឌ្ឍឌីជីថលនឹងនាំឲ្យមានការចូលរួមច្រើនពីប្រជាពលរដ្ឋក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ តម្លាភាព ក៏ដូចជាកាត់បន្ថយពេលវេលា ការចំណាយផ្សេងៗរបស់ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ហើយមួយទៀតគឺនៅលើពិភពលោក មិនត្រឹមតែកម្ពុជាយើងទេ ក៏ដូចជាក្នុងតំបន់រដ្ឋាភិបាកជាច្រើនបានដាក់របៀបវារៈកំណែទម្រង់នៅក្នុងរដ្ឋាភិបាលតាមការអភិវឌ្ឍឬក៏ការកសាងសង់រដ្ឋាភិបាលឌីជីថល។

ដូចនេះ ផលបច្ច័យវិជ្ជមាននៃការចាប់យកវិស័យឌីជីថល ឬក៏រដ្ឋាភិបាលឌីជីថល នឹងបានផ្តល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ សិស្ស និស្សិត និងមនុស្សគ្រប់រូប។ បើយើងមើលមក ថាតើហេតុអ្វីបានជាយើងមានតម្រូវការក្នុងការដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ? ខ្ញុំសូមជាម្រាបជូនសាវតារបស់គោលនយោបាយនេះទី១គឺ​យើងមានក្រមខណ្ឌគោលនយោបាយសេច្ចកិច្ចសង្គមឌីជីថល ២០២១-២០៣៥ ដែលគោលនយោបាយនេះមានរយៈពេល ១៥ ឆ្នាំ ហើយសំដៅទៅលើការកសាងរដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងកសាងប្រជាជនឌីជីថលផង។ គោលនយោបាយនេះត្រូវបានរាជរដ្ឋាភិបាលអនុម័តតាំងខែឧសភា ២០២១ មក ។ ដូចនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញនូងគោលនយោបាយឆ្នាំ ២០២២-២០៣៥ ដែលមានសកម្មភាពលម្អិតដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅព្រះរាជាណាចក្រកម្ពុជាយើង។

. បើយើងងាកមកមើលពីវិស័យឌីជីថលនៅកម្ពុជាវិញ បើធៀបជាមួយនឹង វិស័យឌីជីថលនៅប្រទេសជឿនលឿនក៏ដូចជាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ានតើកម្ពុជាស្ថិតនៅក្នុងកម្រិតណាដែរហើយតើកម្ពុជាមានអាទិភាពអ្វីខ្លះដែលអាចនាំយកប្រទេសហ្នឹងទៅជាអាចទៅអភិវឌ្ឍទៅលើវិស័យឌីជីថលនេះបាន?

បើនៅក្នុងការអភិវឌ្ឍរដ្ឋាភិបាលកម្ពុជាយើងនេះ បើសិនជាយើងប្រៀបធៀបទៅនឺងប្រទេសនៅក្នុងតំបន់ មុននឹងចូលដល់តំបន់ យើងនិយាយពីពិភពលោកសិន។ ការប្រៀបធៀបការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលនេះ បើតាមអង្គការសហប្រជាជាតិដែល ប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខមួយនិងក្នុងចំណោម ១៩០ ប្រទេសគឺមាន Denmark  ប្រទេសកូរ៉េខាងត្បូង។ បើចេញពីចំណាត់ថ្នាក់នៅក្នុងពិភពលោកជាពិសេសប្រទេសក្នុងតំបន់​គឺប្រទេសសង្ហបុរីឈានមុខគេ ហើយក្រោយពីប្រទេសនេះមាន ប្រទេសមាឡេស៊ី ថៃ វៀតណាម។ ដោយឡែកប្រទេសកម្ពុជា ក្នុង ២០២២ នេះ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលនេះដែលបានចេញនូវថ្ងៃទី ២៨ កញ្ញា នៅក្នុងទីក្រុងយ៉ូញូវ ដោយអង្គការសហប្រជាជាតិ កម្ពុជាបានចំណាត់ថ្នាក់លេខ ១២៧ ក្នុងចំណោម ១៩០ ប្រទេសមានន័យថា ជាប្រទេសកម្ពុជា​មានចំណាត់ថ្នាក់ល្អបើប្រៀបធៀបក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍតិចតួច។ ប៉ុន្តែ បើបៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់  ១២៧ ​នេះគឺយើងលើសតែឡាវនិងមីយ៉ាន់ម៉ាទេ។ ចំណាត់ថ្នាក់នេះមានន័យថា យើងមានតម្រូវការការកសាងឌីជីថលក្នុងកម្ពុជាយើង។ កម្រិតរដ្ឋាភិបាលឌីជីថលកម្ពុជានូវមានកម្រិត ១ នៅឡើយ។​ បើយើងនិយាយពីកម្រិតរដ្ឋាភិបាលឌីជីថល គេចែកជា ៥ កម្រិត។ កម្រិតទី

កម្រិត១ គឺក្រសួងស្ថាប័នចាប់ផ្ដើមផ្ដល់សេវាសាធារណៈ Online  ។

កម្រិតទី ២ គឹការបើកឱ្យមាននូវនិទ្ឋន័យបើកជំហរ ជារដ្ឋាភិបាលបើកជំហរដោយមានការផ្ដល់ជាសេវា​ឌីជីថល​ ហើយមានការប្រើប្រាស់ទិន្នន័យរបស់រដ្ឋាភិបាល។

កម្រិតទី ៣ គឺមានការចាប់ផ្តើមផ្លាស់ប្តូរទិន្នន័យ ពីស្ថាប័នពីមួយទៅមួយ។

កម្រិតទី ៤ គឺចាប់ផ្តើមនិយាយអំពីការធ្វើបដិវដ្ត៍កម្មនៃការប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យាឈានមុខដែលរដ្ឋាភិបាលជាថ្នាល់ ដែលក្រសួងស្ថាប័នមិនត្រឹមតែជាសេវាទៅខាងក្រៅប៉ុណ្ណោះទេ សួម្បីតែនៅខាងខ្នងរដ្ឋាភិបាលក៏ត្រួវប្តូរទៅតាមឌីជីថលដែរ។

កម្រិតទី ៥ គឺយើងសំដៅទៅលើ រដ្ឋាភិបាលឆ្លាត។ មានន័យថា ប្រជាជនក្នុងប្រព័ន្ធរដ្ឋាភិបាលឌីជីថល បើដល់អាយុនឹងមានការជូនដំណឹងឱ្យទៅធ្វើនេះៗ ឬពេលស្នើសុំសេវា មិនមានមនុស្សមានទទួលការងារទៀតទេ ម៉ាស៊ីនជាអ្នកធ្វើការងារទទួលពិនិត្យលើ Form របស់យើង។ ត្រឡប់មកវិញ បច្ចុប្ប្ននេះ យើងមានបណ្ដាញតភ្ជាប់ក្រសួងស្ថាប័ននូវថ្នាក់ជាតិ ហើយក្រសួងស្ថាប័នមួយចំនួនបានផ្ដល់សេវាសាធារណៈតាមប្រព័ន្ធរបស់ពួកគាត់។ ប៉ុន្តែ ប្រព័ន្ធរបស់គាត់នូវដាច់ដោយឡែកនៅឡើយ ដូចនេះយើងនៅក្នុងកម្រិតទី ១ នៅឡើយ។  ​       

. ដោយយើងឃើញថាកម្ពុជាយើងស្ថិតនៅក្នុងកម្រិតទីមួយនៅឡើយយ៉ាងដូចច្នេះហើយតើររដ្ឋាភិបាលអាចមានយុត្តិសាស្រ្តអ្វីខ្លះដើម្បីអោយកម្ពុជាទាញចូលទៅកម្រិតទី២ទី៣ក៏ដូចជាកម្រិតទី៥បន្ថែមទៀតផងដែរ?

យើងឃើញហើយថា កម្ពុជាយើងនៅកម្រិតទីមួយតើយើងត្រូវធ្វើយ៉ាងដូចម្ដិចអោយដល់ កម្រិតទី៥ដូច្នេះបានជារដ្ឋាភិបាលបានដាក់ចេញនៅគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២.២០៣៥ហើយនៅក្នុងគោលនយោបាយរបស់យើងគឺចង់ប្រែក្លាយរដ្ឋាភិបាលរបស់យើងឲ្យក្លាយជារដ្ឋាភិបាលឆ្លាត។សម្រាប់គោលនយោបាយរបស់យើងក៏ដូចគ្នាក្នុង១៥ឆ្នាំចុងក្រោយដល់ឆ្នាំ២០៣៥យើងចង់ឲ្យរដ្ឋភិបាលទៅជារដ្ឋាភិបាលឆ្លាត។រាល់ថ្ងៃនេះទាំងអស់សុទ្ធទៅជាស្វ័យប្រវត្តិកម្មដែលប្រើប្រាស់បច្ចេកវិជ្ជាAI ដូច្នេះហើយយើងបានដាក់ចេញនូវគោលនយោបាយដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថលដើម្បិលើកកម្ពស់ជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការផ្ដល់នៅសេវាសាធារណៈកាន់តែល្អប្រសើតាមរយៈចក្ខុវិស័យតាមរយៈយុត្តិសាស្រ្តចំនួន៤៖

គឺនិយាយអំពីរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌិជីថល។

២គឺនិយាយអំពីរការរៀបចំអភិបាលកិច្ចនិងកាធ្វើបដិវត្តកម្មឌីជីថល។

៣គឺនិយាយអំពីរការអភិវត្តន៍ធនធានមនុស្សនិងនវានុវត្តន៍ឌីជីថល។

៤គឺនិយាយអំពីរការលើកកម្ពស់កិច្ចសហប្រតិបត្តិការណ៍ភាពជាដែគូររវាងរដ្ឋនិងឯកជនតាមរយៈគោលដៅយុត្តិសាស្រ្តចំនួន៤គឺយើងដាក់ចេញនៅយុត្តិសាស្រ្តចំនួន១០នៅក្រោមយុត្តិសាស្រ្តនីមួយៗគឺមានសកម្មភាពអទិភាពដែលមានគម្រោងច្រើនទៀត។ដែលសកម្មភាពអទិភាពសំខាន់ៗមានចំនួន៨៣ដែលយើងត្រូវអនុវត្តន៍តាំងពីឥឡូវរហូតដល់២០៣៥គឺយើងយើញនៅក្នុងនោះមាន១៥ឆ្នាំតើយើងត្រូវអនុវត្តន៍យ៉ាងដូចម្ដេចទៀតគឺនៅក្នុងគោលនយោបាយនេះចែកការអភិវឌ្ឍរដ្ឋាភិបាលបន្តរជាបីដំណាក់កាល។

១គឺជាដំណាក់កាលកសាងមូលដ្ឋានគ្រិះដើម្បីអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

២យើងត្រូវមានច្បាប់លិខិតបទដ្ឋានគតិយុត្តិបន្តរបន្តាប់ទៀតដើម្បីគាំទ្រទៅដល់ការអភិវឌ្ឍរដ្ឋាភិបាលបន្តរទៀត

៣ផ្ដល់សេវាសាធារណៈទៅដល់ធុរកិច្ចដូចជាការចុះបញ្ជីក្រុមហ៊ុនការបងពន្ធការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធ

Onlineនេះបាននឹងចុងក្រោយបំផុតគឺនៅ៥ឆ្នាំចុងក្រោយនៅឆ្នាំ២០៣១ដល់២០៣៥យើងហៅថាបដិវដ្ត៏កម្ម

ឧស្សាហកម្មឌីជីថលតែម្តងពេលនោះគឺយើងមានហេដ្ឋារចនាសម្ព័ន្ធយើងមានសេវា Onlineពេលនោះជំរុញឲ្យប្រជាពលរដ្ឋឬតាមក្រសួងស្ថាប័នផ្ដល់សេវាសាធារណៈឲ្យបានពេញលេញ ។

៤. រាល់កាអភិវឌ្ឍន៍តែងតែរមានផលប៉ះពាល់នៅក្នុងន័យនេះផងដែក្នុងសៀវភៅនយោបាយរដ្ឋាភិបាលឌីជិថល២០២២.២០៣៥នេះដែរក៏បានបង្ហាញពីហានីភ័យក៏ដូចជាផលប៉ះពាល់ផងដែរថាតើរដ្ឋាភិបាលកម្ពុជានិងបានដាក់នៅដំណោះស្រាយអ្វីខ្លះដែរដីម្បីទប់ទល់ទៅនឹងផលប៉ះពាល់របស់រដ្ឋាភិបាលឌីជីថលនេះហើយតើផលប៉ះពាល់នៃរដ្ឋាភិបាលឌីជីថលនេះមានអ្វីខ្លះដែរ?

នៅក្នុងការគ្រប់គ្រងនៅលើហានីភ័យឬក៏ផលប៉ះពាល់និងគឺនៅក្នុងគោលនយោបាយទាំងក្របខណ្ឌសេដ្ឋកិច្ចនិងសង្គមឌីជីថលនិងគោលនយោបាយរដ្ឋាភិបាលឌីជីថលគឺក៏បានគិតគូរទៅលើផលប៉ះពាល់នៃហានីភ័យនេះផងដែរ។

ទី១យើងងាចមើលឃើញថាបច្ចុប្បន្នយើងចាប់ផ្ដើមប្តូរទៅOnlineជាទូរទៅគេប្រើមធ្យោបាយបណ្ដាញសង្គមដើម្បីទទួលព័ត៍មានប៉ុន្តែតើយើងអាចដឹងបានទេថាបណ្ដាញសង្គមព័ត៍មានមួយណាពិតប្រាកដផ្សព្វផ្សាយព័ត៍មានពិតបណ្ដាញមួយណាផ្សព្វផ្សាយព័ត៍មានក្លែងក្លាយចឹងបង្កើតយន្តការណ៍ផ្សេងៗដើម្បីគ្រប់គ្រងដូចជាតម្រង់ទិសឬក៏ដូចជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឲ្យគាត់យល់អំពីការណ៏ប្រើប្រាស់ការស្វែងយល់ពីមាតិកាលើប្រព័ន្ធ Online អំពីការណ៏បង្ហោះឬអំពីការដែលយើងយោងព័ត៍មានចេញពីប្រភពណាឲ្យច្បាស់លាស់ដើម្បីកាត់បន្ថយនៅហានីភ័យនៅពេលដែលប្រជាពលរដ្ឋយើងចាប់ផ្ដើមប្រើប្រាស់អីនធើណេតចាប់ផ្ដើមមូលទៅ Onlineដើម្បីឲ្យគាត់យល់អំពីការប្រើប្រាសបើគាត់មិនយល់នៅបញ្ហាទាំអស់នេះទេគឺដូចជារុញគាត់ឲ្យប្រឈមទៅនិងបញ្ហាសុវត្តិភាពនៅលើOnlineទៅលើនិងយើងក៏ជម្រុញក៏ដូចជាគ្រប់គ្រង់ទៅលើការប្រើប្រាស់មាតិការនៅលើOnlineហើយក៏ឲ្យគាត់យល់ដឹងដែរចេះបែងចែកមាតិកាដែលមានភាពច្បាស់លាស់និងមាតិការដែលមិនមានភាពច្បាសលាស់។មួយទៀតយើងជម្រុញនូវវប្បធម៍សិល្ប៍អរិយធម៍ តាមឌីជីថលដែលការផលិតនូវមាតិការអំពីប្រពៃណីវប្បធម៍របស់យើងក៏ត្រូវរុញទៅឌីជីថលដែរដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវមាតិការដែលផ្សព្វផ្សាយនូវបរទេសឬវប្បធម៍ដែលផ្សាយចេញពីក្រៅស្រុកនិងពិសេសក្នុងស្រុករបស់យើងយើងជម្រុញការផលិតនៅក្នុងស្រុកឲ្យបានច្រើន។ហើយមួយទៀតនោះនៅពេលដែលយើងប្ដូរទៅOnlineនូវពេលដែលយើងនិយាយអំពីអិនធើណេតឬOnlineគឺយើងសំដៅទៅដល់ការយល់ដឹងពីកត្តាសន្តិសុខនៅលើOnlineតើត្រូវធ្វើដូចម្ដេចព្រោះការយល់ដឹងត្រូវបញ្ច្រៀបចូលដល់សិស្សដែលរៀននៅក្នុងថ្នាក់មធ្យមសិក្សាឬអនុវិទ្យាល័យឬវិទ្យាល័យបញ្ហាពេលដែលសិស្សប្ដូរទៅOnlineគឺគាត់យល់ដឹងពីកត្តាសន្តិសុខនេះតែម្ដង។ដើម្បីកាត់បន្ថយនៅការភ័យខ្លាចនេះតែម្ដងប្រសិនបើគាត់ឡើងទៅOnlineហើយគាត់ជួបបញ្ហាសន្តិសុខនៅពេលដែលជួបការបោកបញ្ឆោតមួយលើកឬពីរលើកគាត់លេងហ៊ានចូលទៅOnline។យើងនិយាយអំពីការកសាងរដ្ឋាភិបាលឌីជីថលគឺយើងនិងមានហានិភ័យមួយចំនួនដែលអាចកើតឡើងគឺការសម្របសម្រួលស្ថាប័នដើម្បីជួយជម្រុញសម្រួលនៅក្នុងក្រសួងស្ថាប័នដើម្បីអនុវត្តន៍ប្រព័ន្ធឌីជិថលដើម្បីភ្ជាប់ប្រព័ន្ធឌីជីថលពីក្រសួងស្ថាប័នមួយទៅស្ថាប័នមួយទៀតដូច្នេះការសម្របសម្រួលស្ថាប័នក៏ជាហានីភ័យមួយដែរប្រសិនបើការសម្រប់សម្រួលមិនបានរលូនទេក៏វាធ្វើឲ្យការក៏សាងរដ្ឋាភិបាលឌីជីថលនេះជួបឧបសគ្គដែរ។របៀប

របបការងារគឺមិនអាចធ្វើដូចមុនដែរនៅពេលដែលមានការផ្លាស់ប្ដូរការងារគឺគាត់ភ័យខ្លាចនូវបរិយាកាសភ័យខ្លាចបាត់បង់តួនាទីភ័យខ្លាចបាត់បង់ បានន័យថាការងារគាត់ធ្លាប់ធ្វើឬក៏ជួនកាលទៀតគឺបើគាត់ធ្វើការងារគាត់ ធ្វើស្រួលហើយ ពេលដែលយើងផ្លាស់ប្ដូររបៀបរបប ការងារទៅរិតតែងាយស្រួលប៉ុន្តែ គាត់ក៏មានអារម្មណ៍ភ័យព្រួយខ្លាចការងារផ្លាស់ប្ដូរ ជាការងារដែលតម្រូវឲ្យ មានការបណ្ដុះបណ្ដាល មានការលើកកម្ពស់ការយល់ដឹងទៅលើប្រព័ន្ធឲ្យបានកាន់តែច្រើនថែមទៀតដើម្បីចៀសវាងនូវ គំនិត ខ្លាចនៃការ របៀបរបបរប្ដូរ ការងារ បន្ទាប់មកទៀតគឺអាចពាក់ព័ន្ធទៅដល់ ធនធានមនុស្សនិងហិរញ្ញវត្ថុ យើង មើលឃើញថាបច្ចុប្បន្ននេះមិនថាតែកម្ពុជាយើងទេនៅលើពិភពលោកប្រទេសណាក៏ខ្វះ អ្នកជំនាញខាងបច្ចេកវិជ្ជាឌីជីថលឬ អ្នកជំនាញខាងសន្តិសុខឌីជីថលនេះដែ បើសិនជាយើងអត់មានធនធានមនុស្ស គ្រប់គ្រាន់ទេក៏យើងមិនដឹងទៅអភិវឌ្ឍប្រព័ន្ធយ៉ាងមិចដែរមិនដឹងទៅ រៀបចំបណ្ដារដ្ឋាភិបាលឌីជីថល របៀបណា ដូច្នេះបញ្ហាដែលអាចជាហានីភ័យ បើសិនជាមិនអាចមានធនធានមនុស្សគ្រប់គ្រាន់ហើយនិងធនធានហិរញ្ញវត្តុគ្រប់គ្រាន់។

ហើយចំណុចមួយទៀតដែរគឺនិយាយអំពីកាវិរត្តន៍យ៉ាងឆាប់រហ័សនៃ  បច្ចេកវិជ្ជា ពីព្រោះអ្វីពេលដែលយើងគិតអំពីការ អភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលឌីជីថលតើ យើងត្រូវជ្រើសរើសយកមកអភិវឌ្ឍហ្នឹងតើយើងគួរជ្រើសរើសយកនៅបច្ចេកវិជ្ជាណាមួយពីព្រោះបច្ចេកវិជ្ជាឌីជីថលនេះមានការវិវត្តន៍លឿន។ អាហ្នឹងហៅថាការ ការលោតផ្លោះ នៃបច្ចេកវិជ្ជា ដូចគ្នាដែរបើ ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលនេះថាតើបច្ចេកវិជ្ជាណាដែលយើងត្រូវជ្រើសរើសក្នុងការយកមកប្រើប្រាស់ឲ្យបានគោលដៅយូអង្វែង និងមានភាពមានភាពជាម្ចាស់ហើយដែលមានហើយ ប្រកបដោយចីរភាពប្រកបដោយបរិយាប័ន្ន ប៉ុន្តែពេលខ្លះគាត់អាចដាក់ឲ្យប្រើប្រាសប៉ុន្តែមិនអាចដាក់អោយឲ្យប្រើប្រាសបានលឿនមិនអាចឲ្យមានចីរភាព បានឡើយឬ គាត់មិនអាចក្លាយ ជាម្ចាស់កម្មសិទ្ធិបានឡើយ ដូច្នេះគឺយើងត្រូវពឹងទៅលើ ក្រុមហ៊ុនឬទៅ លើប្រទេសដ៏ទៃ។ និងចុងក្រោយបង្អស់គឺ សន្តិសុខឌីជីថលយើងដឹងហើយថាពេលណាដែលយើងចាប់ផ្តើមមានប្រព័ន្ធកាន់តែច្រើនការវាយប្រហារកាន់តែច្រើនហានិភ័យនៃការវាយប្រហារអ៊ីចឹងតើយើងត្រូវបង្កើននូវសុវត្ថិភាព នៅលើប្រព័ន្ធរបស់យើងដើម្បីបង្កើនភាពធន់របស់យើងដូចម្ដេចដើម្បីការពារប្រព័ន្ធរដ្ឋាភិបាលឌីជីថលរបស់យើងឲ្យបាន។ ទាំងអស់គឺជាផលប៉ះពាល់នឹង គ្រប់គ្រងនៅហានិភ័យដែលមាននៅក្នុងគោលនយោបាយដែល យើងបានដាក់ចេញទៅបញ្ហានេះ

. ហើយតើសៀវភៅនេះមានអត្ថន័យយ៉ាងដូចម្តេចដែរចំពោះប្រទេសកម្ពុជាយើងផ្ទាល់ដែលជាប្រទេសកំពុងតែចង់ឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៥០?

ដូច្នេះយើងឃើញថាក្នុងដំណាក់កាលកូវិដនេះយើងឃើញហើថាប្រទេសជាច្រើននៅក្នុងពិភពលោកជួបប្រទះនូវ បញ្ហារិបត្តិកូវីដ ទាំងកម្ពុជាយើង ហើយជាភព្វសំណាងប្រទេសកម្ពុជាយើង ក្រោមការដឹកនាំ សម្តេចតេជោប្រមុខរដ្ឋាភិបាលដែល ប្រទេសយើងងើបឡើងពីវិបត្តិកូវីដនេះមុនគេ ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តារឡើងវិញពីវិបត្តិកូវីដ១៩នៅក្នុងហ្នឹងគឺតាមរយៈការជំរុញអភិវឌ្ឍប្រព័ន្ធបច្ចេកវិជ្ជាទៅក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលហើយនិងគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ គឺ វិស័យឌីជីថលនេះគឺបានន័យថាជាឃ្នាស់សម្រាប់ការជម្រុញ ប្រភពកំណើនថ្មីពីព្រោះ យើងតាម ការសិក្សា ពេលដែលយើងវិនយោគ១ដុល្លារលើវិស័យផ្សេងៗធៀបនឹង វិស័យឌីជីថល គឺយើងឃើញថាការវិនិយោគលើ

វិស័យឌីជីថលមានកំណើនលើសបីដង ពីបទពិសោធន៏ពីបរទេស ដូច្នេះហើបានជាគេថា វិស័យឌីជីថលនេះគឺ

ជាឃ្នាស់សម្រាបការណ៍ជម្រុញប្រភពកំណើនថ្មី ហើយដែលអាចនាំឲ្យកម្ពុជាយើងក្លាយជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០តាមរយៈប្រព័ន្ធឌីជីថលធ្វើឲ្យចំណូលរដ្ឋកើនឡើងធ្វើឲ្យកាត់បន្ថយពេលវេលារបស់មន្ត្រីរាជការប្រជាពលរដ្ឋ ក៏ដូចជាអ្នកធុរកិច្ចនៅក្នុងការមកស្នើសុំសេវាឬក៏ធ្វើការពាក់ព័ន្ធនឹងសេវាដ្ឋាភិបាល។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner