អភិបាលខេត្តស្វាយរៀងអនុញ្ញាតឱ្យប្រតិភូតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជួបសម្តែងការគួសម និងពិភាក្សាការងារ
ស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បាន អនុញ្ញាតឱ្យលោក XING BAOGUO Qilu SEZ ប្រធានតំបន់ សេដ្ឋកិច្ច ពិសេសឈីលូ លោក XIE XIAOHONG អគ្គនាយក ក្រុមហ៊ុនសាយលន់គ្រុប លោក WANG CHUANWEI អគ្គនាយក ក្រុមហ៊ុនសាយលន់គ្រុបប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សា បន្ទាប់ពីក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និង ដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។
ក្នុងជំនួបកាលពីព្រឹកថ្ងៃទី១១ខែតុលានេះលោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តដែលកន្លងមកតែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនរបស់លោកក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលថ្មីៗនេះ។
ចំណែក ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និង គាំទ្រយ៉ាងពេញទំហឹងចំពោះលោកប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់រួមទាំង ក្រុមហ៊ុន ផ្សេងៗទៀតដែលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូនាពេលកន្លងមក។
ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍យ៉ាង កក់ក្តៅ ចំពោះអ្នកវិយោគទាំងអស់ដែលមកបណ្ដាក់ទុនវិយោគនៅខេត្តស្វាយរៀង ជាពិសេសបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុង ខេត្ត។ អាជ្ញាធរខេត្តយកចិត្តទុកដាក់ការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ ក្រុមហ៊ុនទាំងអស់៕