ប្រមុខអង្គការណាតូព្រមានរុស្ស៊ីកុំឱ្យឆ្លងកាត់ខ្សែបន្ទាត់ដ៏សំខាន់

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ បាន ព្រមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងឆ្លងកាត់ខ្សែបន្ទាត់ដ៏សំខាន់ ប្រសិនបើគាត់ បញ្ជាឱ្យប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ខណៈទាំងសម្ព័ន្ធមិត្ត យោធា និងរុស្ស៊ីគ្រោងធ្វើសមយុទ្ធនុយក្លេអ៊ែរនៅ ពេលណាក្នុង ខែនេះ។

នៅពេលសួរថាតើអង្គការណាតូនឹងធ្វើអ្វី ប្រសិនបើរុស្ស៊ីបើកការ វាយប្រហារនុយក្លេអ៊ែរនោះ លោក ស្តូលធិនប៊ឺគ បានឆ្លើយតបថា យើងនឹងមិនចូលទៅក្នុងវិធី ដែលយើងនឹងឆ្លើយតប ឱ្យបាន ច្បាស់លាស់នោះទេ ប៉ុន្តែជាការពិតណាស់ ទង្វើនេះនឹងផ្លាស់ប្តូរ លក្ខណៈនៃជម្លោះជាមូលដ្ឋាន។ វាក៏នឹងមានន័យដែរថា បន្ទាត់ សំខាន់ មួយត្រូវបានឆ្លងកាត់។

ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា សូម្បីតែការ ប្រើប្រាស់ អាវុធនុយក្លេអែរប្រភេទណាមួយ នឹងក្លាយជារឿងធ្ងន់ធ្ងរ ដែលនឹង ផ្លាស់ ប្តូរជាមូលដ្ឋាននៃសង្គ្រាមនៅអ៊ុយក្រែន ហើយជាការពិត ណាស់ វានឹងមានផលវិបាកបំផុត។

ការកត់សម្គាល់បែបនេះរបស់លោក ស្តូលធិនប៊ឺគ ធ្វើឡើងបន្ទាប់ ពីកិច្ចប្រជុំនៃក្រុមផែនការនុយក្លេអ៊ែរសម្ងាត់របស់អង្គការណាតូ ដែលធ្វើឡើងក្នុងចំនោមរដ្ឋមន្ត្រីការពារជាតិនៅទីក្រុងព្រុចសែល ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការអះអាង របស់លោក ពូទីន ដែលថា គាត់នឹងប្រើប្រាស់មធ្យោបាយ ណា មួយដែលចាំបាច់ដើម្បីការពារទឹកដីរុស្ស៊ី៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner