កីឡាករប្រណាំងម៉ូតូគាំទ្រ ការបង្កើតព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Crossវគ្គ២ និងសំណូមពរឲ្យបន្ថែមឧបសគ្គ
ភ្នំពេញ៖ កីឡាករម៉ូតូដែលគ្រោងចូលរួមប្រណាំងប្រជែង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Crossវគ្គ២ ដែលគ្រោងរៀបចំនៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ បានបង្ហាញនូវការគាំទ្រ និងពេញចិត្តជាខ្លាំង ហើយបានសូមណូមពរឲ្យអ្នករៀបចំព្រឹត្តិការណ៍បន្ថែមឧបសគ្គកាន់តែខ្លាំងជាងមុន ដើម្បីបង្កើនសមត្ថភាពកីឡាករម៉ូតូនៅកម្ពុជា។
ពួកគេ អះអាងទៀតថា កាលពីប្រណាំងលើកទី១ ផ្លូវប្រណាំងមានឧសគ្គច្រើន ប៉ុន្តែហាក់នូវមានកម្រិតឡើយ ធ្វើឲ្យកីឡាករមិនរីកចំរើនសមត្ថភាព។ដូច្នោះបើការប្រណាំងលើកទី២នេះ កាន់តែបន្ថែមឧបសគ្គលើផ្លូវប្រណាំងកាន់តែលំបាក់ជាងមុន កីឡាករនិងខិតខំហ្វឹកហាត់នោះ សមត្ថភាពនៃការបញ្ជាម៉ូតូពេលប្រណាំងនិងរីកចំរើនខ្លាំង។
លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងតូ Enduro Crossវគ្គ២ បានលើកឡើងថា កក្តាដែលជំរុញឲ្យលោក បង្កើតព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Crossក្នុង១ឆ្នាំពី២ទៅបីលើកនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពកីឡាករប្រណាំងម៉ូតូនៅកម្ពុជាឲ្យរីកចំរើន ជាពិសេស ដើម្បីឲ្យកីឡាករកម្ពុជាទទួលបានបទពិសោធន៍ក្នុងការប្រណាំងអាចវិវឌ្ឍសមត្ថភាពឈានទៅប្រណាំងនៅកម្រិតអន្តរជាតិបាន។
អ្នករៀបចំព្រឹត្តិការខាងលើ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍លើកទី២នេះ មានកីឡាករចុះឈ្មោះចូលរួមប្រប្រណាំង៤៥នាក់ហើយ រីឯក្រុមហ៊ុនឧបត្ថម្ភគាំទ្រវិញបានថយចុះជាងឆ្នាំមុនបន្តិចដោយសាតែវិបត្តិជំងឺកូវីដ១៩។ ប៉ុន្តែវាមិនមានការរាំងស្ទះសម្រាប់ការរៀបចំការប្រណាំងនោះទេ ពោលគឺយើងនៅតែបន្តរៀបចំទៅតាមអ្វីដែលបានគ្រោងទុក។
លោក នួន ឧត្តម តំណាងDunlop cambodia បានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍មួយនេះ ដោយលោកបានលើកឡើងថា វាជាចំណែកមួយជួយអភិវឌ្ឍវិស័យប្រណាំងម៉ូតូនៅកម្ពុជាឲ្យកាន់តែមានភាពរីកចំរើន ពិសេស ជួយបញ្ជាសយុវជចេញពីគ្រឿងញាន និង ការបង្ហោះម៉ូតូលើផ្លូវសាធារណៈដែលនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដ៏ទៃ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross វគ្គទី១ បានរៀបចំកាលពីចុងខែមិនា ឆ្នាំ២០២២ ដែលមានកីឡាករកីឡាការិនីជាតិនិងអន្តរជាតិចូលរួមចំនួន១០៧នាក់ ហើយព្រឹត្តិការណ៍ប្រណាំងតូ Enduro Crossវគ្គ២ដែលគ្រោងរៀបចំនៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ មានកីឡាករកីឡាការិនីជាតិនិងអន្តរជាតិមិនចាញ់លើកទី១ឡើយ ខណៈមកដល់ពេលនេះទទួលបានការចុះឈ្មោះចូលរួមប្រណាំងជាង៤០នាក់ហើយ៕ អត្ថបទនិងរូបភាព៖ ជាវ ចន្ធូ